ព័ត៌មានទាន់ហេតុការណ៍៖

យុវជនជាសិស្សសាលាម្នាក់ជិះម៉ូតូវ៉ាជែងដួលចូលក្រោមរថយន្តធុនធំកិនស្លាប់ភ្លាមៗ(មានវីដេអូ)

ចែករំលែក៖

ភ្នំពេញ ៖ យុវជនម្នាក់បានជិះម៉ូតូបំណងវ៉ាជែងរថយន្តធុនធំ២គ្រឿងតែជ្រុលដួលចូលក្រោមកង់រថយន្តមួយគ្រឿងបណ្តាលឲ្យកិនបែកក្បាលស្លាប់ភ្លាមៗ។ 

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង៤រសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ស្ថិតនៅតាម បណ្ដោយផ្លូវជាតិលេខ៤ ភូមិត្រពាំងស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភំ្នពេញ ។ 

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តធុនធំចំនួន២គ្រឿងបេីកបរតាមបណ្តោយផ្លូវជាតិលេខ៤ទន្ទឹមគ្នាក្នុងទិសដៅពីលិចទៅកេីត លុះពេលបើកមកដល់ចំណុចកេីតហេតុស្រាប់តែមានយុវជនម្នាក់ជិះម៉ូតូម៉ាកស្តូពី ពណ៌ស ពាក់ស្លាកលេខ តាកែវ 1V-3603 មកពីក្រោយបំណងវ៉ាជែងនៃចន្លោះកណ្តាលរថយន្តទាំង២នោះ ស្រាប់តែដួលចូលក្រោមកង់រថយន្តធុនធំកិនស្លាប់ភ្លាមៗតែម្តង។ 

ក្រោយទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចបានសហការជាមួយនគរបាលជំនាញចរាចរណ៍ចុះវាស់វែងអូសយកម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំស្រាវជ្រាវស្វែងរកភាគីរថយន្តធុនធំមកដោះស្រាយតាមនីតិវិធីច្បាប់ ចំណែកសពសមត្ថកិច្ចបានធ្វើលិខិតប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖