ព័ត៌មានទាន់ហេតុការណ៍៖

បាញ់ប្រហារ នៅជិតការិយាល័យបោះឆ្នោតអាមេរិកស្លាប់ និងរបួស៤នាក់

ចែករំលែក៖

មានការបាញ់ប្រហារមួយកើតឡើង នៅជិតទីតាំងបោះឆ្នោត ក្នុងទីក្រុង Azusa រដ្ឋកាលីហ្វ័រនីញ៉ាបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង ៣នាក់រងរបួស ។

ទីតាំងកើតហេតុត្រូវបានប៉ូលិសឡោមព័ទ្ធ ហើយអ្នករងរបួសបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មានសម្លេងកាំភ្លើងផ្ទុះឡើង ហើយប៉ូលិសបានស្នើឲ្យពលរដ្ឋនៅក្នុងផ្ទុះ ។ ក្រុមប៉ូលិសបានមើលឃើញ បុរសម្នាក់ពាក់អាវការពារគ្រាប់ នៅទីតាំងកើតហេតុ។

រដ្ឋកាលីហ្វ័រនីញ៉ា គឺជាកន្លែងដែលគាំទ្រគណបក្សប្រជាធិបតេយ្យ ពេញទំហឹងនៅក្នុងការឃោសនាបោះឆ្នោតនាពេលកន្លងមក ។ ការស្ទង់មតិក្នុងរដ្ឋនេះ បង្ហាញឲ្យឃើញថា ពលរដ្ឋភាគច្រើនគាំទ្រលោកស្រីគ្លីនតុន ។

នេះជាករណីបាញ់ប្រហារតែមួយគត់ នៅពេលបោះឆ្នោតអាមេរិក ដែលមានការយាមល្បាតយ៉ាងតឹងតែងពីក្រុមសន្តិសុខ ក្រោយពេលក្រុមភេរវកម្មបានគំរាមវាយប្រហារនៅពេលបោះឆ្នោតអាមេរិក ។

ប៉ូលិសកំពុងបើកការស្រាវជ្រាវថា តើការបាញ់ប្រហារនោះជារឿងបុគ្គល ឬពាក់ព័ន្ធក្រុមភេរវកម្ម ៕ ម៉ែវ សាធី

161108182124-azusa-polling-lockdown-exlarge-169-0714


ចែករំលែក៖