ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីគ្លីនតុន ស្រាប់តែនាំមុខលោកត្រាំ នៅរដ្ឋជាច្រើន

ចែករំលែក៖

លទ្ធផលបោះឆ្នោតចុងក្រោយ នឹងត្រូវប្រកាសនៅវេលាម៉ោង១១-១២ ថ្ងៃត្រង់ ថ្ងៃទី៩ ខែវិច្ឆិកា (ម៉ោងនៅភ្នំពេញ)។ ប៉ុន្តែពេលនេះ លទ្ធផលបណ្តោះអាសន្ន លោកស្រីគ្លីនតុន នាំមុខលោកដូណាល់ ត្រាំ រហូតដល់២០អាសនៈ ។

លោកស្រី គ្លីនតុន ឈ្នះជាបន្តបន្ទាប់នៅ៧រដ្ឋ សារព័ត៌មានស៊ីអ៊ិនអ៊ិនបានផ្សាយថា លោកស្រីគ្លីនតុន នឹងយកឈ្នះនៅ៧រដ្ឋសំខាន់ៗដូចជា Delaware, Illinois, Maryland, Massachusetts, New Jersey, Rhode Island និង Washington DC ចំណែកលោកត្រាំក៏បានយកឈ្នះនៅក្នុងរដ្ឋ Oklahoma , Misissippiនិង Tennessee។

អ្នកគាំទ្រលោកស្រីគ្លីនតុន នាំគ្នាចេញអបអរសារទរជ័យជំនះកាន់តែច្រើនឡើងៗ ។ ដោយពលរដ្ឋនាំគ្នាទៅកាន់តំបន់ Jacob K Javitsក្នុងទីក្រុងញូវយ៉ក ដោយទីនោះ ជាកន្លែងសម្រាប់អបអរសាទរជ័យជំនះរបស់លោកស្រីគ្លីនតុន ។

នៅទីនោះដែរ មានតារាងតាមដានលទ្ធផលបោះឆ្នោត ផ្សាយផ្ទល់ និងមានស្បៀងអាហារស្រាប់ ។

នៅពេលលោកស្រីគ្លីនតុន មានសម្លេងគាំទ្រនំាមុខនោះ ស្រែកហោកញ្ជ្រៀងពេញទីនោះតែម្តង។

នៅពេលនេះដែរ ការស្ទង់មតិរបស់ CNN បានបង្ហាញឲ្យឃើញថា លោកស្រីគ្លីនតុន នឹងយកឈ្នះនៅក្នុងរដ្ឋDelaware, Illinois, Maryland, Massachusetts, New Jersey, Rhode Island ,District of Columbia ចំណែកលោកដូណាល់ ត្រាំ អាចយកឈ្នះនៅរដ្ឋ Oklahoma, Mississippi និង Tennessee ៕ ម៉ែវ សាធី

clinton


ចែករំលែក៖