ព័ត៌មានទាន់ហេតុការណ៍៖

លោកដូណាល់ ត្រាំនាំមុខលោកស្រី គ្លីនតុន ២រដ្ឋ

ចែករំលែក៖

នៅក្នុងលទ្ធផលដំបូង លោកត្រាំ បាននាំមុខលោកស្រី គ្លីនតុន នៅរដ្ឋ Indiana និង Kentucky ចំណែកលោកស្រី គ្លីនតុន នាំមុខលោកត្រំាវិញ នៅរដ្ឋ Vermont ។

នៅវេលាម៉ោង៦និង៣០នាទី(ម៉ោងកម្ពុជា) ការិយាល័យបោះឆ្នោតបានបិទ ដែលជាការបោះឆ្នោតស្វិតស្វាញបំផុត មិនអាចសន្និដ្ឋានបានថា លោកស្រី ហ៊ីលឡារី គ្លីនតុន ឬលោកដូណាល់ ត្រាំ ជាអ្នកឈ្នះនោះឡើយ បើទោះបីពេលនេះ លោកត្រាំ នាំមុខក្នុងរដ្ឋ២ក៏ដោយ ។

សារព័ត៌មានរ៉យទ័របានផ្សាយថា ទីតាំងបោះឆ្នោតនៅក្នុងរដ្ឋ Indiana និង Kentucky បានបិទទ្វារមុនគេ បន្ទាប់មកគឺរដ្ឋ Virginia , North Carolina ,Ohio ។ សន្លឹកឆ្នោតនៅបណ្តារដ្ឋខាងលើមានសារសំខាន់យ៉ាងខ្លាំង ក្នុងការបញ្ជាក់ថា បេក្ខភាពរូបណានឹងក្លាយជាប្រធានាធិបតីអាមេរិក ។ នៅពេលនេះសន្លឹកឆ្នោតនៅរដ្ឋខាងលើបានចាប់ផ្តើមរាប់ហើយ ។

តាមសារព័ត៌មាន ABC news នៅក្នុងរដ្ឋដែលបញ្ចប់មុនគេ លោកត្រំា នាំមុខលោកស្រីគ្លីនតុន ប៉ុន្តែនៅក្នុងរដ្ឋផ្សេងទៀត មានពលរដ្ឋគាំទ្រលោកស្រីគ្លីនតុន ភាគច្រើន។ ក្នុងការស្ទង់មតិពេលបោះឆ្នោត របស់បណ្តាញព័ត៌មានរ៉យទ័រ លោកស្រីគ្លីនតុន ទទួលបានគាំទ្រ៤៤ភាគរយ ចំណែកលោកត្រាំ៣៩ភាគរយ ៕

161020172926-cnnee-clinton-trump-split-exlarge-tease


ចែករំលែក៖