ព័ត៌មានទាន់ហេតុការណ៍៖

តេក្វាន់ដូគ្រោងបញ្ជូនអត្តពលិក៦នាក់ទៅចូលរួមប្រកួតព្រឹត្តិការណ៍ពិភពលោកនៅកូរ៉េ

ចែករំលែក៖

ភ្នំពេញ ៖ លោក ឆយ យ៉ុងស៊ុក គ្រូបង្វឹកក្រុមកីឡាករ កីឡាការិនីជម្រើសជាតិតេក្វាន់ដូកម្ពុជា បានប្រាប់ឲ្យដឹងកាលពីថៃ្ង រសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ថា បន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍កីឡាជាតិលើកទី១ ទៅ សហព័ន្ធកីឡាតេក្វាន់ក្វាន់ដូ កំពុងហ្វឹកហាត់ត្រៀមលក្ខណៈចូលរួមក្នុងព្រឹត្តិការណ៍ធំៗចំនួន២ សម្រាប់ឆ្នាំ២០១៧ គឺព្រឹត្តិការណ៍ធំទី១ ការប្រកួតកីឡាស៊ីហ្គេម និងព្រឹត្តិការណ៍ទី២ ការប្រកួតកីឡាតេក្វាន់ដូជើងឯកពិភពលោកនៅប្រទេសកូរ៉េ ។

លោក បាននិយាយថា ព្រឹត្តិការណ៍ធំទាំង២នេះ នឹងដំណើរការប្រកួតមុនក្រោយគ្នាមានរយៈត្រឹមតែ២ខែ ប៉ុណ្ណោះ គឺការប្រកួតកីឡាតេក្វាន់ដូជើងឯកពិភពលោកនៅប្រទេសកូរ៉េ និងប្រព្រឹត្តិការណ៍កីឡាស៊ីហ្គេម ធ្វើឡើងនៅពាក់កណ្តាលខែឧសភា ឆ្នាំ២០១៧ ក្នុងនោះសហព័ន្ធបានគ្រោងបញ្ជូនអត្តពលិក៦នាក់ គឺកីឡាការិនី៣នាក់ និង កីឡាករ៣នាក់ ទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ពិភពលោកនោះ។

លោកបន្តទៀតថា ការប្រកួតកម្រិតពិភពលោកនេះ អាចនិយាយបានថា ជាការប្រកួតមួយដែលមានទំហំធំជាងការប្រកួតកីឡាស៊ីហ្គេម ហើយការប្រកួតនោះ វាបានផ្តល់ឱកាសច្រើនក្នុងការបំពេញសមត្ថភាពកីឡាករកីឡាការិនី ដើម្បីចូលរួមការប្រកួតកីឡាស៊ីហ្គេម ដែលប្រព្រឹត្តិទៅអំឡុងខែសីហាឆ្នាំ២០១៦នៅប្រទេសម៉ាឡេស៊ី ។

គ្រូជម្រើសជាតិរូបនេះ បន្ថែមទៀតថា សមាសភាពកីឡាករ កីឡាការិនីកម្ពូជាទាំង៦រូបដែលត្រូវបញ្ជូនទៅចូលរួមប្រកួតកីឡាតេក្វាន់ដូពិភពលោក ឆ្នាំក្រោយនោះមានម្នាក់ជាវិរៈនាទីតេក្វាន់ដូស៊នសៀវមី រីឯ ៥នាក់ផ្សេងទៀត មិនទាន់ប្រាកដថា រើសយកកីឡាករ កីឡាការិនីណាម្នាក់នូវឡើយទេ ប៉ុន្តែលោកបានកំពុងតែសម្លឹង រកហើយដើម្បីចម្រាញ់ និងធ្វើតេស្តិ៍ យកពួកគេមកបណ្តុះបណ្តាលបច្ចេកទេសបន្ថែម ឲ្យស្របតាមលក្ខណៈកម្រិតនៃការប្រកួតពិភពលោក តាមរយៈការប្រមូលផ្តុំក្នុងជំរុំហ្វឹកហាត់ក្រុមជម្រើសជាតិ ៕ សារីម

%e1%9e%86%e1%9e%99%e1%9e%99%e1%9f%89%e1%9e%bb%e1%9e%84%e1%9e%9f%e1%9f%8a%e1%9e%bb%e1%9e%80 %e1%9e%9f%e1%9f%8a%e1%9e%93-%e1%9e%9f%e1%9f%80%e1%9e%9c%e1%9e%98%e1%9e%b8


ចែករំលែក៖