ខេត្តពោធិ៍សាត់៖ កម្លាំងអង្កការហេឡូត្រាស(HelloTrace) ចុះសហការជាមួយគរបាលស្រុកបាកាន នគរបាលប៉ុស្តិ៍រដ្ឋបាលតាលោ និងប្រជាពលរដ្ឋ ប្រមូលគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះបន្សល់ទុកកាលពីសម័យសង្រ្គៀម ដ៏រ៉ាំរ៉ៃនៅប្រទេសកម្ពុជាបានចំនួន ១៧គ្រាប់ទៀតនៅឃុំតាលោ ។
ប្រតិបត្តិការនគរបាលសហការគ្នាជាមួយប្រជាបពលរដ្ឋ ប្រមូលកាកសំណល់គ្រាប់មិនទាន់ផ្ទុះខាងលើនេះ បានអនុវត្តន៍ឡើងកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិបោសគរនិងភូមិព្រៃកន្ទួត ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់។
ក្នុងកិច្ចប្រតិបត្តិការខាងលើនេះដែរ លោក អនុសេនីយ៍ឯក រ៉ង សុវណ្ណារឿន នាយប៉ុស្ថិ៍នគរបាលរដ្ឋបាលតាលោបានឲ្យដឹងថា ក្នុងកិច្ចការងារខាងលើនេះ កម្លាំងសហការគ្នាដោយចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋផងនោះ ប្រមូលកាកសំណល់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះបន្សល់ទុកកាលពីសម័យសង្រ្គៀម បានចំនួន ១៧គ្រាប់ទៀតហើយ ខណៈកាលពីពាក់កណ្ដាលខែតុលាមកនេះ កម្លាំងប្រមូលបានចំនួន ៦៥គ្រាប់។
លោក អនុសេនីយ៍ឯកបន្តថា កាកសំណល់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ ដែលកម្លាំងប្រមូលបានមកភូមិខាងលើទាំង ១៧គ្រាប់នេះ ជាប្រភេទដូចជា, គ្រាប់ប្រភេទធុន ៦០ មីល្លីម៉ែត្រចំនួន ០៤គ្រាប់,ប្រភេទធុន៨២មីល្លីម៉ែត្រចំនួន ០៣គ្រាប់ និងប្រភេទធុនគ្រាប់មីន៦៩ចំនួន ១០គ្រាប់ គ្រាប់សរុបទាំងអស់ចំនួន ១៧គ្រាប់។ លោក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលតាលោបន្តទៀតថា កាកសំណល់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលបន្សល់កាលពីសម័យកាលសង្រ្គៀមត្រូវប្រមូលបានទាំង ១៧គ្រាប់ខាងលើនេះ កម្លាំងអង្កការហេឡូត្រាស(Hellotrce)យកទៅចាត់ការតាមបច្ចេកទេស។
លោក រំលឹកផងដែរថា កាលពីថ្ងៃទី១២-១៩ ខែតុលា ឆ្នាំ២០១៦កន្លងមកថ្មីៗនេះ កម្លាំងប្រមូលបានចំនួន ៦៥គ្រាប់ នៅភូមិចំនួន ០៧ នៃឃុំតាលោ គឺភូមិបោសគរ,ភូមិព្រៃកន្ទួត,ភូមិបឹងកក់,ភូមិតាលោ,ភូមិតាំងគោក,ភូមិសំសាន្ត,និងភូមិប្រហាល ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់ ហើយបានយកទៅបំផ្លាញចោលហើយនោះដែរ ដូច្នេះករណីនេះ ឃើញថា ប្រជាពលរដ្ឋស្លូតត្រង់ជាច្រើនណាស់រួចផុតពីការរងគ្រោះអំពីបញ្ហានេះ៕ ប៉ឹម ពិន