ព័ត៌មានទាន់ហេតុការណ៍៖

តុលាការនឹងប្រកាសសាលក្រមផ្តន្ទាទោសមេឃុំគណបក្សសម រង្ស៊ី ដើមខែធ្នូខាងមុខ

ចែករំលែក៖

ភ្នំពេញ:សាលាដំបូងរាជធានីភ្នំពេញ នឹងប្រកាសសាលក្រមផ្តន្ទាទោសមេឃុំគណបក្សសម រង្ស៊ី នៅដើមខែធ្នូ ខាងមុខ ។

ជនជាប់ចោទ ស៊ាង ចែត ត្រូវបាននាំខ្លួនមកកាត់ទោស កាលពីព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ។ ប៉ុន្តែក្រោយការសួរដេញដោល លោកចៅក្រម កោ វណ្ឌី សម្រេចលើកពេលប្រកាសសាលក្រមថ្ងៃព្រឹកថ្ងៃទី៥ ខែធ្នូ ខាងមុខ ។

លោក ស៊ាង ចែត ត្រូវបានចោទប្រកាន់ពីបទ សូកប៉ាន់សាក្សីតាមមាត្រា៥៤៨នៃក្រមព្រហ្មទណ្ឌ ។ បទល្មើសសូកប៉ាន់សាក្សី កំណត់ការផ្តន្ទាទោសពី៥ឆ្នាំទៅ១០ឆ្នាំ ។

គួររំលឹកថា លោក ស៊ាង ចែត ត្រូវបានអញ្ជើញមកសាកសួរពីខេត្តកំពង់ចាម មកអង្គភាពប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ ។ រហូតដល់វេលាម៉ោង២០និង៥នាទី ថ្ងៃ២៤ ខែមេសា អង្គភាពប្រឆាំងអំពើពុករលួយ សម្រេចឃាត់ខ្លួនលោក ស៊ាង ចែត តែម្ដង ។

ក្រសួង យុត្តិធម៌ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ដោយបញ្ជាក់ថា លោក ស៊ាង ចែត បាន បញ្ចុះបញ្ចូល លួងលោម ឲ្យ អ្នកនាង ខុម ចាន់តារាទី និយាយ កុហក ពី ការ ពិត ប្រាប់ មហាជន សារព័ត៌មាន និង សមត្ថកិច្ច អំពី រឿង ទំនាក់ទំនង ស៊ី ជម្រៅ ជាមួយ លោក កឹម សុខា ហើយ សន្យា ថា នឹង ជួយ ឱ្យ បាន ទៅ រស់ នៅ ក្រៅ ប្រទេស ៕ ចេស្តា

as


ចែករំលែក៖