ព័ត៌មានទាន់ហេតុការណ៍៖

ទាហានអ៊ីរ៉ាក់រំដោះបានគ្រប់គ្រងប្រាសាទ Nimrud ពីក្រុមរដ្ឋអិស្លាម

ចែករំលែក៖

ប្រភពពីកម្លាំងទាហានអ៊ីរ៉ាក់បានផ្សព្វផ្សាយមុននេះបន្តិចថា កងកម្លាំងយោធារដ្ឋាភិបាលអ៊ីរ៉ាក់ បានរំដោះ និងចូលគ្រប់គ្រងទីក្រុង Assyrian ដែលមានវ័យចំណាស់ពីក្រុមរដ្ឋអិស្លាមនោះហើយ បន្ទាប់ពីក្រុមនេះបានចូលគ្រប់គ្រងបានរយៈពេលជាង២ឆ្នាំកន្លងមក ។

សេចក្តីថ្លែងការណ៍របស់កម្លាំងយោធាបញ្ជាក់ថា ទីក្រុងដែលទើបរំដោះបានមមានចម្ងាយ៣០គីឡូម៉ែត្រ ពីទីក្រុងធំ Mosul ដែលរដ្ឋាភិបាលអ៊ីរ៉ាក់បាននិងកំពុងព្យាយាមរំដោះពីកណ្តាប់ដៃក្រុមរដ្ឋអិស្លាម IS ។

ក្រុមរដ្ឋអិស្លាមបានបំផ្លាញប្រសាទបុរាណ Nimrud កសាងឡើងក្នុងសតវត្សរ៍ទី១៣នោះមកម្ល៉េះ ។ ទីសក្ការបូជា និងរូបសំណាក់នៅក្នុងប្រាសាទបានរងការបំផ្លាញ វាយកម្ទេចចោលពីក្រុមរដ្ឋអិស្លាម ។

សេចក្តីថ្លែងការណ៍បញ្ជាក់ថា កងពលកាភ្លើងធំទី៩ បានរំដោះទីតាំងប្រាសទ Nimrud ទាំងស្រុង ហើយបានដោតទង់ជាតិអីរ៉ាក់នៅពីលើដំបូលអគារផ្សេងៗ ខណៈក្រុមរដ្ឋអិស្លាមទទួលរងការបរាជ័យ ៕ ថាច់ យ៉ាត

 

ប្រាសាទ Nimmrud ពេលនេះ ទាហានអ៊ីរ៉ាក់រំដោះបានពីក្រុមរដ្ឋអិស្លាម

ប្រាសាទ Nimmrud ពេលនេះ ទាហានអ៊ីរ៉ាក់រំដោះបានពីក្រុមរដ្ឋអិស្លាម

mosul-640x411

 


ចែករំលែក៖