ព័ត៌មានទាន់ហេតុការណ៍៖

តម្លៃដំឡូងមីខេត្តឧត្តរមានជ័យចុះថោកពេលប្រជាកសិករប្រមូលផល

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ ប្រជាកសិករនៅ ខេត្តឧត្តរមានជ័យចាប់ផ្ដើមប្រមូលផលស្រូវនិងដំឡូងមីជាបន្តបន្ទាប់ចាប់ពីពេលនេះតទៅ ។ បើទោះបីជាពួកគេបានទទួល ផលស្រូវ និងដំឡូងច្រើនគួរសមក៏ដោយ ក៏ក្រុមកសិករភាគច្រើនមិនសប្បាយចិត្តទេ ដោយសារតែផលស្រូវ និងដំឡូងមី ត្រូវពួកឈ្មួញដើរទិញចុះថ្លៃយ៉ាងគំហុក ។

កសិករជាច្រើននៅខេត្តឧត្តរមានជ័យ អំពាវនាវឲ្យអាជ្ញាធរខេត្តជ្រោមជ្រែងធ្វើ យ៉ាងណាដើម្បីឲ្យស្រូវវស្សា និងដំឡូងមីដែលពួកគេកំពុងតែប្រមូលផល អាចលក់ បានតម្លៃសមរម្យ ។

ការអំពាវនាវកើតមានឡើងក្នុងពេលដែលកសិករជាច្រើនកំពុងប្រមូលផលស្រូវ វស្សា និងដំឡូងមី ហើយត្រូវការលក់ កសិផលទាំងនោះខ្លះ ដើម្បីបានប្រាក់ជួយដោះស្រាយជីវភាព ក៏ប៉ុន្តែបែរជាលក់បាន តម្លៃថោកទៅវិញ ។

កសិករម្នាក់នៅភូមិក្រឡសែនជ័យ ឃុំ បេងស្រុកបន្ទាយអំពិលត្អូញត្អែរថា ឆ្នាំ នេះដំឡូងមីដាំមិនសូវបានផលទេ ដោយ សារតែស្មៅដុះខ្លាំងពេក ចំណែកឯស្រូវ ក៏ធ្វើមិនបានដែរ ពីព្រោះតែភ្លៀងមិន ទៀងទាត់ ។ លោករឹតតែបង្ហាញទឹកចិត្ត អស់សង្ឃឹមនៅពេលដែលស្រូវលក់បាន ៦០០រៀលក្នុង១គីឡូក្រាម ។ និងដំឡូងមី លក់បាន៣បាតប្រាក់ថៃក្នុង១គីឡូក្រាម នោះ ។

នៅខេត្តឧត្តរមានជ័យ ដែលជាប់ព្រំដែនគ្នាជាមួយនឹងខេត្តបូរីរ៉ាំ ខេត្តសុរិន្ទ និងខេត្ត ស៊ីសាកេត របស់ប្រទេសថៃ គឺពឹងផ្អែកលើទីផ្សារនាំចេញកសិផលទៅកាន់ប្រទេសថៃ ក៏ប៉ុន្តែឆ្នាំនេះកសិករថៃ ក៏កំពុងមានបញ្ហា លក់ស្រូវចុះថោកដូចយើងដែរ ៕ ប៉ែន នួន

unnamed


ចែករំលែក៖