ព័ត៌មានទាន់ហេតុការណ៍៖

នាយកដ្ឋានកាំកុងត្រូល អំពាវនាវឲ្យពលរដ្ឋរាយការណ៏ពីបញ្ហាពុល ម្ហូបអាហារនិងអង្ករផ្លាសស្ទិចដើម្បីបញ្ជូនមករថយន្តពិសោធន៍ចល័តភ្លាមៗ

ចែករំលែក៖

ភ្នំពេញ៖ លោក ម៉ក ពេជ្ររិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានកាំកុងត្រូល នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ បានអំពាវនាវឲ្យ ប្រជាពលរដ្ឋ នៅទូទាំងប្រទេស ទាំងអស់ប្រសិនបើ ជួបឬមានបញ្ហា សារជាតិពុលនៅលើ ម្ហូប ចំណីអាហារ បន្លែនិងអង្ករផ្លាសស្ទិច សូមរាយការណ៏មកជាបន្ទាន់ ដើម្បីបញ្ជូន មករថយន្តពិសោធន៍ចល័ត (MOBILE LAB)ទៅពិសោធន៏កន្លែង ភ្លាម។

លោក ម៉ក ពេជ្ររិទ្ធ មានប្រសាសន៏បែបនេះនៅក្នុងពិធីសម្ភោធ ដាក់ឲ្យដំណើរការ រថយន្តពិសោធន៍ចល័ត (MOBILE LAB) របស់អគ្គនាយកដ្ឋាន កាំកុងត្រូល សម្រាប់ពិសោធន៍ម្ហូប អាហារ នៅទូទាំងប្រទេស ក្រោមអធិបតីភាព លោក ប៉ាន់ សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅទីស្តីការក្រសួង ។

លោកបន្ថែមថា ក្រោមការផ្តួចផ្តើមពីសំណាក់លោក រដ្ឋមន្ត្រី ក្រសួង ពាណិជ្ជកម្មអគ្គនាយកដ្ឋានកាំកុងត្រូល បានរៀបចំអោយ រថយន្តពិសោធន៍ចល័ត (MOBILE LAB)ដើម្បី ចុះទៅដល់ទីតាំង កន្លែងណាដែលមានបញ្ហា ពុល ដោយម្ហូប ឬ ចំណីអាហារ នឹង អង្ក ផ្លាស់ស្ទិច នៅគ្រប់ទីកន្លែង ដើម្បីពិនត្យ ពិសោធន៏ បញ្ជាក់ថា បន្លែ ឬ ចំណីអាហារ ដែលមានសារជាតិពុលឬអត់ ។លោកបន្តថា កន្លងមក នៅពេលទីតាំងឬតំបន់ណា មាន បញ្ហាពុល មន្រ្តី កាំកុងត្រូលយើងបានចុះទៅដល់កន្លែង នាំយក កំហាក ឬ ចំណីអាហារទាំងនោះយកមកពិសោធន៏នៅខាង អគ្គនាយកដ្ឋាន អីចឹងអាច យឺតយ៉ាវណាស់ សម្រាប់លទ្ធផល ដូចជាចំណាត់ការផ្សេងៗ គឺយឺតយ៉ាវណាស់ មិនអាចបំពេញការងារ ទាន់ពេលវេលា សង្គ្រោះពលរដ្ឋបានទាន់ពេលវេលាទេ ។ ប៉ុន្តែចាប់ពីពេលនេះទៅ យើង បើករថយន្តពិសោធន៍ ចល័តនេះ ទៅកន្លែងកើតហេតុ ធ្វើការត្រួតពិនិត្យតែម្ដង និងងាយស្រួលមានចំណាត់ការ។

លោក ម៉ក ពេជ្ររិទ្ធ បានលើកឡើងថា អគ្គនាយកដ្ឋានកាំកុងត្រូល នឹងរៀបចំឲ្យមាន រថយន្តពិសោធន៍ចល័តនេះ ក្នុងរាជធានី-ខេត្តនីមួយៗ មាន ១គ្រឿង គ្រប់ទាំងអស់ សម្រាប់បម្រើឲ្យទាន់ពេលវេលា នៅតាមទីផ្សារ ជាពិសេសនៅជនបទ ។ហើយប្រជាពលរដ្ឋអាចទំនាក់ទំនងលេខទូរស័ព្ទរថយន្តពិសោធន៍ ចល័តនេះគឺ០១២ ៥២៦ ៦៦០,០១២ ២៧៨ ៧៨៩ ៕ ស ដារ៉ា

image3 image1 image2


ចែករំលែក៖