ព័ត៌មានទាន់ហេតុការណ៍៖

អាលីយ៉ា ទម្លាយវីដេអូរឿងរងអំពើអយុត្តិធម៌ពីការវាយធ្វើបាបពីបុរសម្នាក់កាលពី២ឆ្នាំមុន!

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងស្រីល្បីឈ្មោះ កញ្ញា អាលីយ៉ា បានដាច់ចិត្តទម្លាយវីដេអូ ខ្លីនិយាយអំពីការទទួលរងអំពើហិង្សាដោយ ការវាយធ្វើបាបពីបុរសម្នាក់អស់រយៈពេល ២ឆ្នាំមកហើយ ហើយពេលនេះនាងនៅ មិនទាន់ទទួលបានយុត្តិធម៌នៅឡើយ។

ការទម្លាយខ្សែវីដេអូរយៈពេល១៥នាទី ដែលអាលីយ៉ាងរៀបរាប់ទាំងទឹកភ្នែកនេះ ត្រូវបានធ្វើឡើងក្រោយពីករណីហិង្សាលើតារាសម្តែង ពេជ្រ អាវីហ្សា ត្រូវបានផ្ទុះ ឡើង។ តារាស្រីរូបនេះលើកឡើងថា រយៈ ពេល២ឆ្នាំមកហើយដែលនាងទន្ទឹងរង់ចាំ យុត្តិធម៌ប៉ុន្តែដោយសារតែគ្មានលុយទើប យុត្តិធម៌មិនបានកើតមានឡើយសម្រាប់ នាង។

នាងរំលឹកថាកាលពីពីរឆ្នាំមុននាងត្រូវ បានបុរសម្នាក់ជាជនជាតិខ្មែរសញ្ជាតិ អាមេរិកដែលនាងសុំមិនបញ្ចេញអត្ត សញ្ញាណវាយធ្វើបាប ហើយនាងបាន ព្យាយាមស្វែងរកផ្លូវច្បាប់ដើម្បីជួយដោះ ស្រាយប៉ុន្តែមិនទទួលបានលទ្ធផលព្រោះ តែនាងមិនមានលុយគ្រប់គ្រាន់ឲ្យទៅមន្ត្រី ដែលធ្វើការងារនេះ។

នាងនិយាយទាំងទឹកភ្នែកថា នាងរស់ នៅក្នុងទុក្ខវេទនានេះរយៈពេល២ឆ្នាំហើយ ដែលមានទាំងការឈឺចាប់ រោគផ្លូវចិត្ត ការ សង្ស័យទាំងការខ្វះខាតចំណីអាហារ ។ នាងបន្តថាក្រៅពីរងអំពើហិង្សាធ្វើឲ្យនាងបាត់បង់មុខរបរគ្រាដែលអ្នកបង្កមានសេរីភាពនិងមានឱកាសឌឺដងផ្លែផ្កាឲ្យនាងផងដែរ ។

នាងថាកន្លងមកការមិនទម្លាយរឿងរ៉ាវ ឈឺចាប់នេះព្រោះតែនាងមិនចង់ឲ្យក្រុម គ្រួសារលំបាកដោយសារនាងព្រោះតែនាង ជ្រើសរើសមនុស្សប្រុសម្នាក់ដោយខ្លួន ឯង។ ប៉ុន្តែអ្វីដែលនាងចង់បានគឺចង់ឲ្យ បញ្ចប់ការមាក់ងាយច្បាប់នៅកម្ពុជាពី សំណាក់បុរសម្នាក់នោះ ហើយអ្វីដែលនាង កាន់តែពិបាកទទួលយកបានគ្រាដែលនាងនឹងអំពើរងហិង្សា បាត់បង់ទ្រព្យសម្បត្តិពីខ្លួនអស់រលីង ហើយបែរជាត្រូវរងការគាបសង្កត់ទាមទារលុយដើម្បីបន្តនីតិវិធីប្តឹង ។

តារាស្រីល្បីរឿងថតរូបបែបប្លែកៗរូប នេះលើកឡើងដែរថានាងបានប្តឹងទៅកាន់មន្ត្រីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជារួច រាល់ហើយប៉ុន្តែអ្វីដែលនៅរង់ចាំអស់រយៈ ពេលជាយូរគឺការមិនអាចជំរុញឲ្យដំណើរ នីតិវិធីរបស់មន្ត្រីក្នុងស្រុកព្រោះតែនាងមិនមានលុយគ្រប់គ្រាន់។ ជាចុងក្រោយនាងសូមផ្តាំផ្ញើដល់យុវវ័យឲ្យមានការតស៊ូ រឹងមាំក្នុងជីវិត ៕ វឌ្ឍនា

as as-1


ចែករំលែក៖