ព័ត៌មានទាន់ហេតុការណ៍៖

យន្តហោះចម្បាំងស្វិសចូលកៀកយន្តហោះដឹកប្រធានាធិបតីរុស្ស៊ី

ចែករំលែក៖

ប្រភពព័ត៌មានពីរដ្ឋាភិបាលទីក្រុងមូស្កូបានឲ្យដឹងថា យន្តហោះចម្បាំងរបស់ប្រទេសស្វិស ស្រាប់តែចូលទៅកៀកយន្តហោះដឹកគណៈប្រតិភូរុស្ស៊ីទៅចូលរួមនៅក្នុងកិច្ចប្រជុំ APEC ។ យន្តហោះចម្បាំងចូលកៀកយ៉ាងខ្លាំងអាចបង្កឲ្យមានគ្រោះថ្នាក់គ្រប់ពេល។

សារព័ត៌មានរុស្ស៊ី RIA Novosti កាលបីថ្ងសតី១៩ ខែវិច្ឆិកា បានដកស្រង់ ព័ត៌មានពីក្រសួងការបរទេសរុស្ស៊ីបានប្រកាសថា ហេតុការណ៍ខាងលើបានកើតឡើងនៅតំបន់អាកាសប្រទេសស្វិស ក្នុងពេលដែលយន្តហោះរុស្ស៊ីដឹកមន្ត្រីជាន់ខ្ពស់ជាច្រើនទៅចូលរួមកិច្ចប្រជុំ OPEC នៅប៉េរ៉ូ។

តាមព័ត៌មានពីគណៈប្រតិភូរុស្ស៊ី រយៈចម្ងាយរវាងយន្តហោះដឹកអ្នកដំណើររុស្ស៊ី និងយន្តហោះចម្បាំងស្វិស មើលឃើញគ្នាយ៉ាងច្បាស់ ឃើញទាំងមុខអ្នកបើកបរទៀតផង ទងជាតិស្វិសនិងលេខយន្តហោះ J-5024។

យន្តហោះស្វិស បង្ហាញខ្លួននៅភាគខាងឆ្វេង យន្តហោះរុស្ស៊ីក្រោយមកក៏ហោះទន្ទឹម ប៉ុន្មាននាទីទើបចាកចេញ។ ចំណែកមន្ត្រីស្វិសបានបញ្ជាក់ថា វត្តមានយន្តហោះចម្បាំងបែបនេះគឺជារឿងធម្មតា ដូចជាការអមដំណើរ ការពារនៅលើដែលអាកាសប្រទេសស្វិសតែប៉ុណ្ណោះ ៕ ម៉ែវ សាធី

 

1481688552_bwkd 1481691017_sbfl


ចែករំលែក៖