ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកសិស្សជួបគ្រោះថ្នាក់ ស្លាប់ច្រើននាក់នៅអាមេរិក

ចែករំលែក៖

រថយន្តដឹកសិស្សសាលាបានជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យបាត់បង់ជីវិតច្រើននាក់ ស្ថិតនៅតំបន់ Chattanooga រដ្ឋ Tennessee សហរដ្ឋអាមេរិក កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ ។ នេះបើតាមប្រភពស៊ីអិនអិន ដកស្រង់ប្រភពីមន្ត្រីប៉ូលិស Tracy Arnold ។

ប្រភពបន្តថា រថយន្តក្រុងដឹកសិស្សសាលា៣៥នាក់ អាយុចាប់ពីសិស្សមតេយ្យរហូតដល់សិស្សថ្នាក់ទី៦ ។ គេមិនទាន់ដឹងភ្លាមៗនៅឡើយទេថា តើក្នុងសិស្សទាំងនោះស្ថិតក្នុងចំណោមជនរងគ្រោះដែលបាត់បង់ជីវិត ។ លោក Arnold មិនអាចបញ្ជាក់ច្បាស់លាស់ចំនួនជនរងគ្រោះបាត់បង់ជីវិតឡើយ ដោយគ្រាន់តែនិយាយថា មនុស្សច្រើននាក់បាត់បង់ជីវិតប៉ុណ្ណោះ ។

រថយន្តក្រុងនោះបានហោះបុកដើមឈើមួយដើម ហើយបានបាក់បែកជាបំណែក ។ យ៉ាងហោចមនុស្ស២៣នាក់ត្រូវដឹកយកទៅកាន់មន្ទីរពេទ្យសង្គ្រោះក្រោយហេតុការណ៍គ្រោះថ្នាក់ ៕ ថាច់ យ៉ាត

 

44 2


ចែករំលែក៖