ព័ត៌មានទាន់ហេតុការណ៍៖

ខឹងគេមកទារបំណុល៧៥ម៉ីនរៀលទាញដំបងឫស្សីវាយសំពងរងរបួសធ្ងន់

ចែករំលែក៖

ខេត្តស្វាយរៀង៖ ស្ត្រីចំណាស់ម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួន ខណៈដែលម្ចាស់បំណុលមកទារលុយជំពាក់៧៥ម៉ីនរៀល បែរជាមិនសង ហើយខឹងស្ទុះទាញបានដំបងឫស្សីវាយសំពងទៅលើម្ចាស់បំណុលបណ្តាលឲ្យបែកក្បាលហូរឈាមស្រោចខ្លួន ង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្នុងភូមិឫស្សីព្រៃ ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

សមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំបានឲ្យដឹងថា ស្ត្រីសង្ស័យបង្កហិង្សាមានឈ្មោះ មាស សល់ អាយុ៥៣ឆ្នាំ មុខរបរកសិករ រស់នៅភូមឃុំកើតហេតុ ខាងលើ ។ រីឯបុរសរងគ្រោះ ឈ្មោះកែវ មុន្នី អាយុ៥២ឆ្នាំ មុខរបរធ្វើស្រែ រស់ភូមិ ឃុំជាមួយគ្នា ដោយត្រូវស្ត្រីសង្ស័យវាយចំក្បាល១ដំបង។

តាមបុរសរងគ្រោះបានឲ្យដឹងថា កាលពីប៉ុន្មានខែមុន គាត់បានឲ្យលុយទៅស្ត្រីសង្ស័យខ្ចី៧៥ម៉ីនរៀល ព្រោះអង្វរពេក ណាមួយយល់ថា អ្នកភូមិផងរបងជាមួយ ទើបគាត់ឲ្យប្រាក់ទៅ ។

ប្រភពបន្តថា ដោយនៅថ្ងៃកើតហេតុខាងលើ ស្ត្រីសង្ស័យបានសន្យាថា សងប្រាក់ ទើបគាត់មកយកលុយ ប៉ុន្តែស្រាប់តែមានជម្លោះពាក្យសំដីនឹងគ្នា ខណៈដែលស្ត្រីរូបនេះបានស្រែកថា មិនមានលុយទេ មកធ្វើអ្វី ទើបគាត់តបទៅវិញថា មិចបានជាកែប្រែសម្ដីបែបនេះ ដោយនិយាយមិនត្រូវគ្នាធ្វើឲ្យស្ត្រីឈ្មោះមាស សល់ ខឹងក៏ស្ទុះទាញបានដំបងឫស្សីមកវាយសំពងចំក្បាលយ៉ាងពេញទំហឹង បណ្ដាលឲ្យបែកក្បាលហូរឈាម ទើបត្រូវបានអ្នកភូមិ និងក្រុមគ្រួសារឃាត់ហើយសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៍ និងចាប់ខ្លួនស្ត្រីបង្កមកសាកសួរ និងយកជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ។

បច្ចុប្បន្នស្ត្រីសង្ស័យបង្កហេតុត្រូវបានសមត្ថកិច្ចនគរបាលកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំចាត់ការបន្តតាមច្បាប់ ៕ យឹម សុថាន

xd-1 xd-2


ចែករំលែក៖