សហរដ្ឋអាមេរិកសូមស្វាគមន៍សាលក្រមចុងក្រោយនៅថ្ងៃនេះ របស់អង្គជំនុំជំរះវិសាមញ្ញក្នុងតុលាការកម្ពុជា (ECCC) លើករណី ០០២/០១ ចំពោះឈ្មោះ នួន ជា និង ខៀវ សំផន ដោយដំកល់ សាលក្រមដាក់ទោសទៅលើពួកគេ ពីបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ ការធ្វើទុក្ខទោសដោយសាហេតុផលនយោបាយ និងអំពើអមនុស្សធម៌ដទៃទៀត ទាក់ទងនឹងការជន្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញដោយបង្ខំ នៅខែមេសា ឆ្នាំ ១៩៧៥។ តុលាការថែមទាំងបានបញ្ជាក់ពីទោសជាប់ពន្ធនាគារអស់មួយជីវិត ដែលដាក់ដោយតុលាការជំនុំជំរះ ដែលបានលើកឡើងពី “បទឧក្រិដ្ឋក្នុងទ្រង់ទ្រាយធំ”។
សម័យខ្មែរក្រហមកាន់អំណាចគឺជាយុគសម័យដ៏ខ្មៅងងឹតបំផុត នៅក្នុងប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជា ហើយសាលក្រមដែលចេញនៅថ្ងៃនេះធានាថា មេដឹកនាំកំពូលពីររូបក្នុងចំណោមមេដឹកនាំកំពូលៗនៃរបបនេះត្រូវបានចាប់អោយទទួលខុសត្រូវ។
សហរដ្ឋអាមេរិកនឹងបន្តគាំទ្របេសកកម្មរបស់ ECCC ក្នុងការនាំមកនូវយុត្តិធម៌មួយកំរិត សំរាប់ប្រជាជនកម្ពុជា និងលាតត្រដាងពីបទឧក្រិដ្ឋដ៏គួរអោយភ័យខ្លាចរបស់ពួកខ្មែរក្រហម៕