ក្រុមBorussia Dortmundរបស់អាល្លឺម៉ង់បានបំបែកកំណត់ត្រាថ្មីមួយនៅក្នុងក្របខណ្ឌ័Champions Leagueបន្ទាប់ពីយកឈ្នះលើក្រុមប៉ូឡូញLegia Warsawដោយលទ្ធផល 8-4។
កំណត់ត្រាថ្មីនោះគឺជាការស៊ុតបាល់បញ្ចូលបានច្រើនជាងគេបំផុតក្នុងមួយប្រកួតនៅ Champions Leagueដោយក្រុមទាំងពីរអាចស៊ុតបានសរុបរហូតដល់ទៅ១២គ្រាប់។
បើទោះបីជាត្រូវក្រុមភ្ញៀវLegia Warsawនាំមុខមុននៅនាទីទី១០ ម្ចាស់ផ្ទះBorussia Dortmundអាចរកគ្រាប់បាល់បានវិញចំនួន៥គ្រាប់ក្នុងរយះពេល១០នាទីនៅក្នុងតង់ទី១ ដោយកីឡាករជប៉ុនShinji Kagawaរកបាន២គ្រាប់។
កីឡាករReusដែលទើបតែវិលត្រលប់ពីសម្រាកព្យាបាលរបួសអស់រយះពេល៦ខែនោះអាចរក បាន៣គ្រាប់។ ខ្សែប្រយុទ្ធអាល្លឺម៉ង់វ័យ២៧ឆ្នាំនេះខកខានលេងនៅWorld Cupឆ្នាំ២០១៤និងយូរ៉ូឆ្នាំ ២០១៦ដោយសារតែរបួស។គាត់បាននិយាយប្រាប់អ្នកសារព័តមានក្រោយការប្រកួតចប់ថា “ខ្ញុំសប្បាយចិត្តណាស់ដែលបានចាប់ផ្តើមលេងវិញយ៉ាងល្អបែបនេះ។ ខ្ញុំរងចាំអស់រយះពេលយូរណាស់សម្រាប់លទ្ធផលនេះហើយវាពិតជាជាធ្វើឲ្យខ្ញុំពេញចិត្តយ៉ាងខ្លាំង។”
ក្រុមBorussia Dortmundកំពុងតែឈរលំដាប់លេខ១កំពូលតារាងក្នុងពូលFមាន១៣ពិន្ទុនាំមុខក្រុមReal Madridចំនួន២ពិន្ទុ។ ក្រុមទាំងពីរនេះនឹងជួបគ្នាននៅប្រទេសអេស្ប៉ាញ ទឹកដីរបស់ក្លិបReal Madridក្នុងខែធ្នូហើយលទ្ធផលយ៉ាងណានឹងដឹងថាក្រុមណាមួយអាចឈរកំពូល តារាងនោះ។
ខាងក្រោមនេះគឺជាលទ្ធផលនៃការប្រកួតបាល់ទាត់កាលពីថ្ងៃទី២២ខែវិច្ចកាឆ្នាំ២០១៦៖
Europe – UEFA Champions League | |||||
FT | CSKA Moskva | 1 – 1 | Bayer Leverkusen | View events | More info |
FT | Monaco | 2 – 1 | Tottenham Hotspur | View events | More info |
FT | Sporting CP | 1 – 2 | Real Madrid | View events | More info |
FT | Borussia Dortmund | 8 – 4 | Legia Warszawa | View events | More info |
FT | Leicester City | 2 – 1 | Club Brugge | View events | More info |
FT | København | 0 – 0 | Porto | More info | |
FT | Dinamo Zagreb | 0 – 1 | Olympique Lyonnais | View events | More info |
FT | Sevilla | 1 – 3 | Juventus |
Armenia – Premier League | |||||
FT | Pyunik | 1 – 1 | Banants | View events | More info |
Asia – AFF Championship | |||||
FT | Thailand | 1 – 0 | Singapore | View events | More info |
FT | Indonesia | 2 – 2 | Philippines |