ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនបុរសម្នាក់ និងរំដោះជនរងគ្រោះ២នាក់ពាក់ពន្ធ័ករណីបង្ខាំងមនុស្សខុសច្បាប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលក្រុងបាវិត បានឃាត់ខ្លួនបុរសម្នាក់ និងរំដោះបានជនរងគ្រោះ២នាក់ ពាក់ពន្ធ័នឹងករណី បង្ខាំងមនុស្សខុសច្បាប់ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅផ្ទះជួលក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត។

សមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា ក្រោយពីទទួលបានបណ្តឹងពីក្រុមគ្រួសារជនរងគ្រោះភ្លាម លោកវរសេនីយ៍ទោ កែវ គង់ អធិការនគរបាលក្រុងបាវិត បានសហការជាមួយនគរបាលប៉ុស្តិ៍ចុះទៅដល់កន្លែងកើតហេតុ ឃាត់ខ្លួនបានបុរសម្នាក់ឈ្មោះ ច្រឹង ឌិនជុង អាយុ២៦ឆ្នាំ មុខរបរ កម្មករ មានទីលំនៅភូមិសុងមឺយហាយ ឃុំជីប៊ិន ស្រុកចូវថាន់ ខេត្តតៃនិញ ប្រទេសវៀតណាម ។ រីឯជនរងគ្រោះដែលសមត្ថកិច្ចរំដោះបានមានឈ្មោះ ចាន ម៉ាតហុង ភេទប្រុស ជនជាតិវៀតណាម អាយុ៣១ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅសង្កាត់តឹងឡើយ ក្រុងបាមី ខេត្តដាក់ឡាក់ បានខ្ចីលុយឈ្មោះ អ៊ុក យិន ភេទប្រុស ជនជាតិវៀតណាម កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ចំនួន១៨០០ដុល្លារអាមេរិក និងជនរងគ្រោះឈ្មោះ ឡេ ធីសាង ភេទស្រី ជនជាតិវៀតណាម អាយុ៥៤ឆ្នាំ មុខរបរមេផ្ទះ មានទីលំនៅភូមិច្រឹងភួ ឃុំច្រឹងឡុង ស្រុកចូវថាន់ ខេត្តតៃនិញ បានខ្ចីលុយចំនួន១០០០ដុល្លារ ពីឈ្មោះវី ភេទប្រុស ជនជាតិវៀតណាម ។

ជនសង្សយ័បានសារភាពនៅចំពោះសមត្ថកិច្ចថា ខ្លួនពិតជាបានស៊ីឈ្នួលយាមមនុស្សទាំង២នាក់នេះមែន អោយឈ្មោះ អ៊ុក យិន ឈ្មោះវឹង និងឈ្មោះវី ភេទប្រុស ជនជាតិវៀតណាម មុខរបរជាមេរ៉ូលិញ(ប្តូរប្រាក់) ។

បច្ចុប្បន្នជនសង្ស័យត្រូវបាននគរបាលក្រុងបាវិតកសាងសុំណុំរឿងបញ្ជូនមកតុលាការតាមនីតិវិធីច្បាប់ ៕ យឹម សុថាន

3 1 2


ចែករំលែក៖