ព័ត៌មានទាន់ហេតុការណ៍៖

អេហ្ស៊ីបលុបទោសជាប់គុកមួយជីវិតដល់អតីតប្រធានាធិបតីMorsi

ចែករំលែក៖

តុលាការអេហ្ស៊ីបបានសម្រេចលុប ចោលទោសជាប់គុកមួយជីវិតចំពោះអតីតប្រធានាធិបតី Mohamed Morsi មកពី ក្រុមបងប្អូនអ៊ិស្លាម(MB)។

ទន្ទឹមនឹងនោះ តុលាការអេហ្ស៊ីបក៏បានចេញបញ្ជាឲ្យកាត់ក្តីឡើងវិញពាក់ព័ន្ធនឹង ការចោទប្រកាន់លោក Mohamed Morsim ដែលថាធ្វើជាចារបុរសឲ្យក្រុមប្រដាប់ អាវុធហាម៉ាស់ និងប៉ាឡេស្ទីន។

សារព័ត៌មានរ៉យទ័របានផ្សាយថា លោក Morsi គឺជាមន្ត្រីជាន់ខ្ពស់មួយរូប ក្នុងចំណោម២២រូបព្រមទាំងអ្នកគាំទ្រ ក្រុមបងប្អូនអ៊ិស្លាមត្រូវបានកាត់ទោសពី បទធ្វើចារកិច្ចឲ្យក្រុមប្រដាប់អាវុធហា ម៉ាស់។ កាលពីខែកក្កដា ឆ្នាំ២០១៣ លោក Mohamed Morsi ត្រូវបានកម្លាំងទាហានធ្វើរដ្ឋប្រហារផ្តួលរំលំ។ លុះដល់ ខែមិថុនា ឆ្នាំ២០១៥ លោកត្រូវបានកាត់ ទោសឲ្យជាប់ពន្ធនាគារមួយជីវិត ដោយ ចោទប្រកាន់ថា លោកបានផ្តល់ឯកសារ សម្ងាត់ជាច្រើនទៅឲ្យក្រុមហាម៉ាស់នៅ ប៉ាឡេស្ទីន និងក្រុមហេសបូឡាហ៍នៅលីបង់ ព្រមទាំងកម្លាំងបដិវត្តន៍ប្រជាជនអុីរ៉ង់ ទៀតផង។

ក្នុងចំណោម អ្នកត្រូវបានកាត់ទោស កន្លងមកដែលជាបក្ខពួករបស់លោក Mohamed Morsi មានមេដឹកនាំក្រុមបងប្អូន អ៊ិស្លាម លោកMohamed Badie។ បច្ចុប្បន្ន រដ្ឋាភិបាលអេហ្ស៊ីបបានចាត់ទុកក្រុមបង ប្អូនអ៊ិស្លាមនៅអេហ្ស៊ីបគឺជាក្រុមភេរវកម្ម ដែលត្រូវកម្ចាត់៕ ម៉ែវ សាធី

អតីតប្រធានាធិបតី Mohamed Morsi

អតីតប្រធានាធិបតី Mohamed Morsi


ចែករំលែក៖