ព័ត៌មានទាន់ហេតុការណ៍៖

សិក្ខាសាលាសមាហរណកម្មផែនការសង្កាត់នៅ ថ្នាក់ ខណ្ឌ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល របស់ខណ្ឌ

ចែករំលែក៖

ភ្នំពេញ៖ គម្រោងសកម្មភាពជាអាទិភាពនៅក្នុងខណ្ឌព្រែកព្នៅចំនួន៤៤០គម្រោង សម្រាប់អភិវឌ្ឍមូលដ្ឋាន ឆ្នាំ២០១៧ ត្រូវបានទទួលការគាំទ្រជាផ្លូវការ ពីមន្ទីរ អង្គការដៃគូអភិវឌ្ឍនានា ផ្នែកឯកជននិងសប្បុរសជន ក្នុង អង្គសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់នៅ ថ្នាក់ ខណ្ឌ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល របស់ខណ្ឌ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកានេះ នៅសាលាខណ្ឌព្រែកព្នៅ ។

លោក ហួត លាភពិសិដ្ឋ អភិបាលរងខណ្ឌព្រែកព្នៅមាន ប្រសាសន៍ថាគម្រោងអាទិភាពទាំង៤៤០ គម្រោង នោះ កម្មវិធីវិនិយោគ៣ឆ្នាំរំកិល របស់ខណ្ឌ មាន១០៤ គម្រោង ដែលមានផ្នែកសេដ្ឋកិច្ច សង្គមកិច្ច ធនធាន ធម្មជាតិ បរិស្ថាន ផ្នែកសេវាកម្មរដ្ឋបាលនិងសន្ដិសុខ ។ដោយឡែកសម្រាប់គម្រោងអាទិភាពរបស់ សង្កាត់ ទាំង៥ សរុប មាន៣៣៦គម្រោង ដែលជាគម្រោងផ្នែកវិស័យ កសិកម្ម វិស័យអាជីវកម្ម អប់រំ សុខភាព វិស័យ ភាពងាយរងគ្រោះ បរិស្ថាន រដ្ឋបាលនិងសន្តិសុខ និងវិស័យយេនឌ័រ។

លោក ហួត លាភពិសិដ្ឋ បានបញ្ជាក់ថា គម្រោងដែលទទួលបានការគាំទ្រនាពេល នេះគឺជា កម្មវិធី សកម្ម ភាព អាទិភាព ក្នុងការចូលរួមបំពេញនូវ តម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាការចូល រួមអនុវត្ត តាមយុទ្ធសាសន៍ចតុកោណ ដំណាក់ការទី៣របស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និង ការអនុវត្តគោលនយោបាយវិមជ្ឈកា វិសហមជ្ឈកា និង ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិអោយកាន់តែប្រសើរឡើង។

ក្នុងឱកាសនោះលោក ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញបានណែនាំ ដល់បណ្ដា អង្គភាព មន្ទីរជំនាញ អង្គការសង្គមស៊ីវីល ជាដៃគូអភិវឌ្ឍដែលបានចុះកិច្ចព្រមព្រៀងបណ្ដោះអាសន្ន ក្នុងថ្ងៃនេះសូមបញ្ចូលគម្រោងដែលបាន គាំទ្រគម្រោងអភិវឌ្ឍនានា របស់ខណ្ឌនិងសង្កាត់ទៅក្នុង ផែនការសកម្មភាព របស់អង្គភាពនិមួយៗ និង ត្រូវអនុវត្តន៍ផែនការសកម្មភាពការងាររបស់ខ្លួន ឲ្យ បានច្បាស់លាស់ និង តាមកិច្ចព្រមព្រៀង បណ្ដោះអាសន្ន ដែលបានចុះហត្ថលេខារួច។

លោក បន្ដថា ការអនុវត្តគម្រោងដែលបានគាំទ្រ ត្រូវមានការសហការនិងពិភាក្សាបន្ថែមទៀត ជាមួយខណ្ឌនិង តាមបណ្ដាសង្កាត់ និង ខិតខំអនុវត្តន៍ឲ្យបានទាន់ពេលវេលាកំណត់ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍមូល ដ្ឋាន។

លោកអភិបាលរង បានក្រើនរំលឹកដល់មន្ដ្រីថ្នាក់ មូលដ្ឋាន ពិសេសថ្នាក់សង្កាត់ ត្រូវ តាមដានពីការអនុវត្តន៍គម្រោង នៅក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យបានច្បាស់លាស់ ព្រោះ អ្នកនៅក្នុងមូលដ្ឋាននេះហើយ ជាអ្នកដែលទទួលនូវប្រយោជន៍ ពីគម្រោងនេះដោយផ្ទាល់ ហើយ ក្រោយគម្រោងនេះបានបញ្ចប់ ប្រសិនបើ មានផលវិបាកអ្វីកើតឡើង ពីការអនុវត្តន៍ អាជ្ញាធរមូលដ្ឋាននេះហើយដែលត្រូវចេញមុខមកទទួលខុសត្រូវមុនគេ។

គួរបញ្ជាក់ថានៅក្នុងឆ្នាំ២០១៦ កម្មវិធីវិនិយោគ៣ឆ្នាំរំកិល របស់ខណ្ឌព្រែកព្នៅ ទទួលបានការគាំទ្រ គម្រោងសកម្មភាពជាអាទិភាព សរុបចំនួន៨៦គំរោង ដោយ អនុវត្តបាន៨២ គំរោងស្មើនឹង ៩៥,០០% ៕ ព្រែកជ័យ

 

img-20161124-wa0007 img-20161124-wa0005

img-20161124-wa0004 img-20161124-wa0002 img-20161124-wa0000 img-20161124-wa0001 img-20161124-wa0008 img-20161124-wa0009


ចែករំលែក៖