ព័ត៌មានទាន់ហេតុការណ៍៖

ផ្កាយរណប Tianlian I-04 របស់ចិនបានបញ្ជូនទៅកាន់តារាវិថីផែនដីដោយជោគជ័យ

ចែករំលែក៖

សារព័ត៌មានស៊ីនហួនៅថ្ងៃទី២៣ ខែ វិច្ឆិកាបានផ្សាយថា កាំជ្រួចមីស៊ីលប្រភេទ Long March-3C ដែលបានបាញ់នៅវេលាម៉ោង១១និង២៤នាទីម៉ោងនៅទីក្រុងប៉េកាំងដោយនាំផ្កាយរណប Tianlian I-04 ដើម្បីបញ្ជូនទិន្នន័យអវកាសបានទទួលជោគជ័យដោយបាញ់ចេញពីមជ្ឈមណ្ឌលផ្កាយរណបស៊ីចាងក្នុងខេត្តស៊ីឈួនភាគ និរតីរបស់ប្រទេសចិន។

ផ្កាយរណបនេះបង្កើតឡើងដោយ បណ្ឌិត្យសភាបច្ចេកវិទ្យាអវកាសចិនដែលស្ថិតនៅក្រោមសាជីវកម្ម វិទ្យាសាស្រ្ត និង បច្ចេកវិទ្យាអវកាសចិន «China Academy of Space Technology under the China Aerospace Science and Technology Corporation» ផ្កាយរណបនេះមានតួនាទី ៣ចំណុចធំៗក្នុងការធ្វើប្រតិបត្ដិការបណ្តាញ ទូទាំងពិភពលោក។ បណ្តាញនេះត្រូវបាន គេរំពឹងថា នឹងផ្តល់ការបញ្ជូនទិន្នន័យវាស់ វែង និងការត្រួតពិនិត្យសម្រាប់យានអវកាស របស់ប្រទេសចិន ។

ចិនបានបាញ់បង្ហោះផ្កាយរណបបញ្ជូន ទិន្នន័យដំបូងរបស់ខ្លួនប្រភេទ Tianlian I-01 កាលខែមេសា ឆ្នាំ២០០៨ ផ្កាយ រណបទី២ បានចាប់ផ្តើមនៅខែកក្កដា ឆ្នាំ ២០១១ និងលើកទី៣ត្រូវបានធ្វើឡើងនៅ ក្នុងខែកក្កដា ឆ្នាំ២០១២៕ ម៉ែវ សាធី

%e1%9e%9f%e1%9f%81


ចែករំលែក៖