ផ្សែងបារីមានផ្ទុកសារធាតុផ្សេងគ្នាជាង ៤០០ប្រភេទ។ ក្នុងនោះមានជាង២០០សារធាតុប៉ះពាល់ដល់សុខភាព និងជាង ៤០សារធាតុបង្កឲ្យមានជំងឺមហារីក។
នៅលើពិភពលោកបច្ចុប្បន្នមានពល រដ្ឋរហូតដល់១/៥នៃពលរដ្ឋលើពិភពលោក ជក់បារី ហើយបានសម្លាប់មនុស្សអស់ជាង១/២ក្នុងចំណោមអ្នកជក់។ ប្រធានអង្គការសុខភាពពិភពលោកបានបញ្ជាក់ថា បារីបាន សម្លាប់មនុស្សច្រើនជាងអ្នកស្លាប់ដោយសារជំងឺអេដស៍ទៅទៀត។ នៅក្នុងពិភពលោកមានមនុស្ស៦លាននាក់បានស្លាប់ជារៀងរាល់ឆ្នាំពាក់ព័ន្ធនឹងការជក់បារី។
កាលពីសតវត្សទី២០បារីបានសម្លាប់ មនុស្សជាង១០០លាននាក់ ហើយបើមិនមានវិធានការទប់ស្កាត់ទេនោះក្នុងសតវត្សទី២១នេះអាចមានអ្នកស្លាប់ដោយការជក់បារីរហូតដល់ជាង១ពាន់លាននាក់។
តាមការព្យាកររបស់ WHO នៅក្នុង ឆ្នាំ២០៣០ នៅប្រទេសវៀតណាមក្នុង មួយថ្ងៃមានអ្នកស្លាប់ដោយជកបារី១០០នាក់ និង៤ម៉ឺននាក់ស្លាប់ក្នុងមួយឆ្នាំដោយជំងឺផ្សេងៗពាក់ព័ន្ធនឹងបារី។ វៀតណាមជាប្រទេសមួយក្នុងចំណោម១៥ប្រទេសលើពិភពលោកដែលមានអ្នកជក់បារីច្រើនបំផុតលើពិភពលោកដោយមានមនុស្ស ពេញវ័យ១៥,៣លាននាក់ជក់បារី។
នៅពេលនេះដែរប្រទេសជាច្រើននៅជុំវិញពិភពលោកបានចេញច្បាប់ហាមប្រាមជក់បារីនៅទីសាធារណៈនៅតាមហាងភោជ នីយដ្ឋាននានា។
កន្លងមកថ្មីៗប្រទេសចិនបានចេញ បម្រាម «ហាមជក់បារី» នៅតាមទីសាធារណៈក្នុងទីក្រុងធំៗមួយចំនួនហើយ ប៉ុន្តែនៅថ្ងៃអង្គារនេះអាណាចក្របារីចិនបាន បញ្ជាក់អំពីឆន្ទៈដាក់ច្បាប់ហាមប្រាមការ ជក់បារីតាមទីសាធារណៈពេញផ្ទៃប្រទេសតែម្តង។ ច្បាប់ហាមឃាត់នេះអាចនឹងត្រូវអនុម័ត និងចូលជាធរមាននៅចុងឆ្នាំនេះ ហើយ។
ច្បាប់ហាមឃាត់ការជក់បារីនៅតាមទីសាធារណៈកំពុងស្ថិតនៅក្នុងដៃសភាចិន ហើយជាដំណាក់កាលផ្តាច់ព្រ័ត្រសម្រាប់លើកស្ទួយសុខភាពសាធារណៈ។ នេះបើតាមការអះអាងរបស់អ្នកនាំពាក្យគណៈ កម្មាធិការជាតិដើម្បីសុខភាព និងផែនការគ្រួសារដែលកំពុងចូលរួមក្នុងសន្និសីទរបស់ អង្គការសុខភាពពិភពលោក OMS នៅ ទីក្រុងសៀងហៃ។ ក្រុងសៀងហៃបាន ពន្លាតដែនហាមឃាត់ដល់ផ្នែកខាងក្នុង អាកាសយានដ្ឋាន ស្ថានីយរថភ្លើង ក្នុង ទីលានសាលា និងស្តាត តាំងពីសប្តាហ៍មុន មក។
សូមបញ្ជាក់ថា ចិនមានច្បាប់ហាមជក់បារីក្នុងក្រុងធំៗចំនួនជិត២០ក្រុង មានជា អាទិ៍ក្រុងប៉េកាំងតាំងពីខែមិថុនាឆ្នាំ២០១៥ មក។ ភោជនីយដ្ឋានហាងទំនិញ សណ្ឋា គារ មានកាតព្វកិច្ចគោរពច្បាប់នេះបើមិនចង់រងការផាកពិន័យដែលអាចឡើងដល់ ១ម៉ឺនយ័ន ឬ២០០យ័នសម្រាប់បុគ្គលឯក ជន។ តែនៅក្នុងក្រុងដែលមានមនុស្សរស់នៅរាប់លាននាក់ (២០លាននាក់នៅប៉េ កាំង) និងដែលមនុស្សមានទម្លាប់ហូតបារីជក់យ៉ាងសេរីក្នុងរថយន្តតាក់ស៊ី ក្នុងជណ្តើរ យន្ត ការគោរពច្បាប់ពិតជាមិនងាយស្រួលឡើយ។ មានសមត្ថកិច្ចស្ម័គ្រចិត្តរាប់សិបពាន់នាក់ផ្តុំកម្លាំងតាមចាប់ពិន័យអ្នកមិនគោរពច្បាប់។
ដោយយកគំរូតាមប្រទេសជឿនលឿន ចិនបានសម្រេចលាតសន្ធឹងច្បាប់ហាមជក់ បារី នៅតាមទីសាធារណៈទូទាំងប្រទេសតែម្តង ដោយសង្ឃឹមថានឹងអាចស្តារមុខ មាត់បានឡើងវិញ ព្រោះចិនជាប្រទេស ផលិត និងជក់បារីលំដាប់ទីមួយនៅលើ ពិភពលោកជាប់ចំណាត់ថ្នាក់ក្រោយគេ បំផុតខាងប្រយុទ្ធប្រឆាំងនឹងបារី។
នេះជាកម្មវត្ថុប្រកបដោយមហិច្ឆតា បំផុត! គេរាប់ឃើញមានពលរដ្ឋចិនជាងបីរយលាននាក់ ជក់បារី ក្នុងនោះអ្នកជក់ភេទប្រុសពាក់កណ្តាលជាអ្នកញៀន។ បើតាម OMS បញ្ជាក់ថា បារីបានសម្លាប់មនុស្ស អស់ជាងមួយលាននាក់ក្នុងមួយឆ្នាំៗក្នុងនោះ១០ម៉ឺននាក់ស្លាប់ដោយសារផ្សែងបារីគេ។ មួយភាគបីនៃបារីផលិតនៅចិនរដ្ឋា ភិបាលចិនរកស៊ីផ្តាច់មុខក្នុងឧស្សាហកម្មថ្នាំជក់ដោយប្រមូលលុយបាន១៥០ពាន់លានអឺរ៉ូចូលហិបរដ្ឋពោលគឺកើន២០ភាគ រយនៅក្នុងឆ្នាំ២០១៥៕ ម៉ែវ សាធី