ព័ត៌មានទាន់ហេតុការណ៍៖

លោក ប៉ា សុជាតិវង្ស៖ ក្រុមហ៊ុន សឹង្ហបូរីជាច្រើនកំពុងបណ្តាក់ទុន រកស៊ីនៅកម្ពុជា ពិសេសនៅរាជធានីភ្នំពេញ រយៈពេល៥ខែចុងក្រោយនេះ

ចែករំលែក៖

ភ្នំពេញ៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ៖ ក្រុម ហ៊ុន សឹង្ហបូរីជាច្រើនកំពុងបណ្តាក់ ទុន រកស៊ីនៅកម្ពុជា ពិសេស នៅរាជធានីភ្នំពេញ រយៈពេល៥ខែ ចុងក្រោយនេះ លោកបានបញ្ជាក់បែបនេះ ក្នុងឱកាសទទួលជួប សម្ដែងការគួសម ជាមួយ ឯកអគ្គរដ្ឋទូតថ្មីប្រទេសសឹង្ហបុរី ប្រចាំកម្ពុជា លោក Michael Tang Kengsiong កាលពីថ្ងៃទី ២៩ វិច្ឆិកា នេះ នៅសាលារាជធានី ។

លោក Michael Tang Kengsiong បានប្រសាសន៍ថា៖ រាជធានីភ្នំពេញ នៅមានបញ្ហាប្រឈមខ្លះ តែភ្នំពេញកំពុងដើរលើផ្លូវត្រូវនៃការអភិវឌ្ឍន៏ លោកបន្តថា៖ ក្នុង រយះពេល ៥ខែដែល លោក បានមកបំពេញតួនាទីជាឯកអគ្គរដ្ឋទូតសឹង្ហបូរីប្រចាំកម្ពុជាបានឃើញក្រុមហ៊ុនមកពីសឹង្ហបូរីជាច្រើនកំពុងបានបណ្តាក់ទុនរកស៊ីនៅកម្ពុជា ពិសេសនៅរាជធានីភ្នំពេញ។

លោក ប៉ា សុជាតិវង្ស បានថ្លែងថា៖សឹង្ហបូរី ជាប្រទេសមួយដែលបានផ្តល់ការគាំទ្រ ដល់ការអភិវឌ្ឍន៏នៅកម្ពុជា ហើយទោះតិចឬច្រើន សឹង្ហបូរីក៏បានរួមចំណែកជួយដល់ការ ពង្រឹងស្ថេរភាពនយោបាយ និងលើកកំពស់វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនៅកម្ពុជាផងដែរ ក្រៅពីនេះសឹង្ហបូរីក៏នៅបានផ្តល់កិច្ចសហ ការលើការបណ្តុះបណ្តាលធនធាន មនុស្សថែម ទៀត ។

លោកអភិបាលក៏បានជំរាបជូនភ្ញៀវពីបញ្ហាប្រឈម៣ដែលរាជធានីភ្នំពេញកំពុងជួប ប្រទះនាពេលបច្ចុប្បន្នគឺទី១៖បញ្ហាកកស្ទះចរាចររាល់ថ្ងៃ,ទី២៖បញ្ហារងគ្រោះដោយជំនន់ ទឹកភ្លៀវ និងទឹកទន្លេមេគង្គក្នុងស្ថានភាពភូមិសាស្ត្ររាជធានីភ្នំពេញមានសណ្តានដូចបាត ខ្ទះដែលតំរូវឲ្យមានការបូមទឹកចេញជាប្រចាំ។ ទី៣៖បញ្ហាសំរាម និងកាកសំណល់ ក៏ដូច បញ្ហាបរិស្ថានក៏កំពុងប្រឈមខ្លាំងនៅពេលដែលចំនួនប្រជាពលរដ្ឋក្នុងទីក្រុងភ្នំពេញកើន ឡើងឥតឈប់ឈរដល់ជាង២លាននាក់នាពេលបច្ចុប្បន្ន។ ជាមួយគ្នានោះដែរឮ លោក ប៉ា សុជាតិវង្ស ក៏បានស្នើ សុំតាមរយះលោក ឯកអគ្គរដ្ឋទូតសឹង្ហបូរី ជួយរាជធានីភ្នំពេញលើគោលការណ៏ច្បាប់គ្រប់ គ្រងចិញ្ចើមថ្នល់ដែលកំពុងបង្កការបាត់សណ្តាប់ធ្នាប់យ៉ាងខ្លាំងក្នុងទីក្រុង នៅពេលដែល ប្រទេសសឹង្ហបូរី មានបទពិសោធន៏លើការគ្រប់គ្រងចិញ្ចើមថ្នល់បានល្អសំរាប់សឹង្ហបូរីដែល មានផ្ទៃដីត្រឹម តែ៦៩២គីឡូ ម៉ែត្រក្រឡា ហើយមានប្រជាជនតែជាង៥លាននាក់តែប៉ុណ្ណោះ ៕

s-els dsd dsseol


ចែករំលែក៖