ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីនគរបាលផ្នែកអន្តរាគមន៍ខណ្ឌសែនសុខចំនួន៤រូបទៀតទទួលអង្ករពីលោកអធិការ ខណ្ឌ

ចែករំលែក៖

ភ្នំពេញ៖ មន្រ្តីនគរបាលផ្នែកអន្តរាគមន៍ ខណ្ឌសែនសុខចំនួន៤រូបទៀតបានទទួលអង្ករពីលោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការខណ្ឌនៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅក្នុងអធិការដ្ឋាននគរបាល ខណ្ឌតែម្តង បន្ទាប់ពីមន្រ្តីទាំង៤រូបនេះត្រូវបានមើលឃើញថា បានប្រឹងប្រែងបំពេញការងារបានល្អប្រសើរទោះបីកំពុងមានជីវភាពក្រលំបាកក៏ដោយ។

លោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការ នគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា នេះជាការលើកទឹកចិត្តដល់កងកម្លាំងរបស់ លោកដែលខិតខំប្រឹងប្រែងបំពេញភារកិច្ចជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងដោយ មើលឃើញពីជីវភាពកងកម្លាំងមួយចំនួនកំពុងជួបនូវការខ្វះខាតផង។ ដូច្នេះហើយ ទើបលោកបានផ្តល់អំណោយផ្ទាល់ខ្លួននូវ អង្ករដល់កងកម្លាំងចំនួន៤នាក់បន្ថែមទៀតដោយក្នុងម្នាក់ៗទទួលបានអង្ករ១បាវ ស្មើ នឹង៥០គីឡូក្រាម។

ក្នុងឱកាសនោះដែរមន្ត្រីនគរបាលផ្នែកអន្តរាគមន៍ទាំង៤នាក់ដែលបានទទួល អំណោយពីលោកអធិការខណ្ឌក៏បានថ្លែងអំណរគុណដល់លោកអធិការ និងជូនពរឲ្យ លោកជួបតែសេចក្តីសុខសេចក្តីចម្រើន និង ទទួលបានជោគជ័យគ្រប់ភារកិច្ច៕ តុង សីហា

tong tong1


ចែករំលែក៖