ព័ត៌មានទាន់ហេតុការណ៍៖

របួសរបស់កីឡាករ Leonardo Bonucciបន្ថែមបញ្ហាដល់ក្លិបសេះបង្កង់ Juventus

ចែករំលែក៖

ក្លិបសេះបង្កង់ Juventus កាន់តែមាន បញ្ហាបន្ទាប់ពីកីឡាករសំខាន់ Leonardo Bonucci រងរបួសត្រូវសម្រាករហូតដល់ ទៅ២ខែនេះបើតាមប្រភពព័ត៌មានរបស់ កាសែតអុីតាលី Gazzetta dello Sport ។

ខ្សែការពារ Leonardo Bonucciបានរង របួសក្នុងពេលក្រុមសេះបង្កង់ប្រកួតចាញ់ក្រុម Genoa ដោយលទ្ធផល 3-1 ក្នុងក្រប ខ័ណ្ឌអុីតាលី Serie A កាលពីថ្ងៃអាទិត្យ កន្លងមក ។ ក្រុមសេះបង្កង់បានចេញសេច ក្តីថ្លែងការណ៍បញ្ជាក់ថារបួសភ្លៅរបស់ កីឡាករ Leonardo Bonucci ត្រូវការរយៈ ពេលពី៤៥ទៅ៦០ថ្ងៃដើម្បីព្យាបាល។

ខ្សែការពារ Leonardo Bonucci នឹងអវត្ត មានពេលក្រុម Juventus ប៉ះក្រុម Roma, Inter Milan និង Torino។ព័ត៌មាននេះបានបន្ថែមបញ្ហាយ៉ាងខ្លាំងលើផ្នែកការពាររបស់ក្លិប Juventus ដែលដឹកនាំដោយលោក គ្រូបង្វឹក Massimiliano Allegri ដោយសារ តែកីឡាករខ្សែការពារប្រេស៊ីលDani Alvesដែលទើបតែទិញពីក្លិបBarcelonaក៏បាន រងរបួសបាក់ជើងនៅថ្ងៃជាមួយគ្នានោះដែរហើយត្រូវសម្រាក៣ខែ។ខ្សែការពារកណ្តាលAndrea Barzagli ដែលមានរបួសស្មាក៏កំពុងតែសម្រាកព្យាបាលរបួស ៕

ss ss-1


ចែករំលែក៖