ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី ស៊ូជី លុបចោលដំណើរទស្សនកិច្ចមួយនៅឥណ្ឌូណេស៊ីដោយខ្លាចរងការវាយប្រហារ

ចែករំលែក៖

លោកស្រី អ៊ុងសាន ស៊ូជី ដែលជាប្រមុខ ការទូតមីយ៉ាន់ម៉ាបានបង្ខំចិត្តលុបចោល ដំណើរទស្សនកិច្ចមួយរបស់ខ្លួននៅឥណ្ឌូណេស៊ីកាលពីថ្ងៃ២៨ ខែវិច្ឆិកា ខណៈដែល អាជ្ញាធរឥណ្ឌូណេស៊ី ទើបបានបំផ្លាញការប៉ុនប៉ងធ្វើអំពើភេរវកម្មមួយប្រឆាំងទល់នឹង ស្ថានទូតមីយ៉ាន់ម៉ាប្រចាំរដ្ឋធានីឥណ្ឌូណេស៊ី។ ទន្ទឹមនេះដែរប្រជាជនឥណ្ឌូណេស៊ីដែលជាអ្នកកាន់សាសនាមូស្លីមភាគច្រើន បំផុតនៅក្នុងប្រទេសបាននាំគ្នាធ្វើបាតុកម្មទាមទារឲ្យបញ្ឈប់រាល់ការធ្វើទុក្ខបុកម្នេញដ៏ព្រៃផ្សៃនានារបស់ទាហានមីយ៉ាន់ម៉ា ប្រឆាំងទៅលើសហគមន៍ជនជាតិភាគតិចរ៉ូហ៊ីសយ៉ា។

គួររំលឹកថា កាលពីសប្តាហ៍មុនប៉ូលិស ឥណ្ឌូណេស៊ីបានជូនដំណឹងថា ខ្លួនចាប់ បានជនជាប់សង្ស័យ៣នាក់ដែលជាប់ទាក់ទងជាមួយអង្គការរដ្ឋអ៊ិស្លាមដោយពួកទាំង នោះបានរៀបចំផែនការមួយដើម្បីបង្កអំពើភេរវកម្មមួយប្រឆាំងទល់នឹងស្ថានទូតមីយ៉ាន់ម៉ាប្រចាំរដ្ឋធានីហ្សាការតា។

ជនជាប់សង្ស័យទាំង៣នាក់គឺជាសមាជិកនៃក្រុមតូចមួយរបស់អង្គការរដ្ឋអ៊ិស្លាម ដែលបានប្រមែប្រមូលគ្រឿងផ្ទុះសព្វគ្រប់ ដើម្បីច្នៃធ្វើជាគ្រាប់បែកមួយដែលមាន អានុភាពយ៉ាងខ្លាំងក្លាដូចគ្នានឹងគ្រាប់បែកដែលពួកភេរវជនធ្លាប់បានប្រើនៅក្នុងការវាយប្រហារភេរវកម្មមួយកាលពីឆ្នាំ២០០២ នៅលើកោះបាលី។ កាលណោះជនរងគ្រោះ ស្លាប់ដោយអំពើភេរវកម្មនៅបាលីមាន ចំនួនរហូតដល់ទៅ២០២នាក់ ៕ ម៉ែវ សាធី

aung-san-suu-kyi-afp_650x400_71452072609


ចែករំលែក៖