ព័ត៌មានទាន់ហេតុការណ៍៖

ណាហ្គាវើល ឧបត្ថម្ភកញ្ញាឯកកម្ពុជាចូលរួមប្រកួតកញ្ញាឯកទេសចរណ៍ឃ្វីនអន្តរជាតិឆ្នាំ២០១៦នៅប្រទេសចិន

ចែករំលែក៖

ភ្នំពេញ៖ ណាហ្គាវើលដែលជាសណ្ឋាគារ និងជាទីតាំងផ្លូវការ នៃកម្មវិធីប្រកួតកញ្ញាឯកកម្ពុជាឆ្នាំ២០១៦ បានប្រកាសឧបត្ថម្ភដល់កញ្ញា ប៉ែន ពុណ្ណាវឌ្ឍន៍ដែល ជាកញ្ញាឯកតំណាងឲ្យកម្ពុជាឲ្យទៅចូលរួមប្រកួតកញ្ញាឯកទេសចរណ៍ឃ្វីនអន្តរជាតិ ឆ្នាំ២០១៦ លើកទី២២ នៅប្រទេសចិន។ ការប្រកាសនេះ ត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅណាហ្គាវើលក្រោមវត្តមានអ្នកផលិតកម្មវិធី និងក្រុមគ្រួសារកញ្ញា ឯកខាងលើចូលរួមផងដែរ។

កម្មវិធីសន្និសីទសារព័ត៌មាននិងពិធីជប់លៀងជូនដំណើរខាងលើនេះ ត្រូវបានរៀបចំសហការជាមួយក្រុមហ៊ុនអារ៉ាយអេជិនស៊ី។ការប្រកាសបញ្ជូនកញ្ញា ប៉ែន ពុណ្ណាវឌ្ឍន៍ ត្រូវបានធ្វើឡើងក្រោយពីនាងទទួលបានចំណាត់ថ្នាក់លេខ៥និងជាប់ជាកញ្ញាដែលមានកាយសម្បទាល្អក្នុងការព្រឹត្តិការណ៍ប្រកួតកញ្ញាឯកកម្ពុជាឆ្នាំ២០១៦ពេលថ្មីៗនេះ។ ការប្រកាសនេះផងដែរ ក៏បន្ទាប់ពីសណ្ឋាគារប្រណីតមួយនេះ ទើបនឹងបញ្ចប់ការរៀបចំកម្មវិធីប្រកួតកញ្ញាឯក ម៉េត្រូប៉ូលីធិនអន្តរជាតិឆ្នាំ២០១៦ ប្រកបដោយមោទនភាពកាលពីពេលថ្មីៗនេះ។

កញ្ញាប៉ែន ពុណ្ណាវឌ្ឍន៍ អាយុ១៩ឆ្នាំជាប់ចំណាត់ថ្នាក់លេខ៥និងជាប់ជាកញ្ញាដែលមានកាយសម្បទាល្អក្នុងការប្រកួតកញ្ញាឯកកម្ពុជាឆ្នាំ២០១៦កាលពីពេលថ្មីៗនេះ។

អ្នកផលិតកម្មវិធីលើកឡើងថា កញ្ញាប៉ែន ពុណ្ណាវឌ្ឍន៍ នឹងធ្វើដំណើរទៅកាន់ទីក្រុងសៀងហៃប្រទេសចិននិងសម្រាកនៅទីនោះចំនួន២សប្តាហ៍ដើម្បីត្រៀមខ្លួនប្រកួតវគ្គផ្តាច់ព្រ័ត្រដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦នេះ ហើយសណ្ឋាគាណាហ្គាវើលពិតជាមានមោទនភាពក្នុងការជួយឧបត្ថម្ភការធ្វើដំណើរទៅមករបស់កញ្ញាចូលរួមក្នុងកម្មវិធីប្រកួតដ៏ធំនេះ។ តំណាងសណ្ឋាគាក៏សង្ឃឹមថាកញ្ញា នឹងនាំមកនូវកិត្តិយសមកកាន់ព្រះរាជាណាចក្រកម្ពុជាវិញផងដែរ។

កញ្ញាប៉ែន ពុណ្ណាវឌ្ឍន៍ បានប្រាប់ឲ្យដឹងថា ក្នុងនាមជាកូនខ្មែរ និងតំណែងឲ្យប្រទេសកម្ពុជាចូលរួមប្រកួតកញ្ញាឯកទេសចរណ៍ឃ្វីនអន្តរជាតិ២០១៦ នេះបានយកចំណេះដឹងមួយចំនួនធំទាក់ទងនឹងវិស័យទេស និងតំបន់ទេសចរជាច្រើនក្នុងប្រទេសឲ្យប្រជាជនលើពិភពលោកបានស្គាល់គ្រប់ៗគ្នា។ ចំពោះសម្លៀកបំពាក់នាងនឹងស្លៀកពាក់ឈុតប្រពៃណីខ្មែរ ដើម្បីបង្ហាញឲ្យពិភពលោកស្គាល់ក្រណាត់សូតខ្មែរកាន់តែច្បាស់ផងដែរ ។ អ្វីកាន់តែច្បាស់ជានេះ ទៅទៀតនោះ នាងនឹងបង្ហាញក្បាច់គុនបុរាណខ្មែរ ល្បុក្កតោ ក្នុងព្រឹត្តិការណ៍នៃប្រកួតកញ្ញាឯកទេសចរណ៍ឃ្វីនអន្តរជាតិ២០១៦ នៅទីក្រុងសៀងហៃទៀតផង៕ វឌ្ឍនា

img_7492 4-copy 06-copy img_7424 img_7431 img_7437 img_7445 img_7446 img_7447 img_7448 img_7450 img_7464


ចែករំលែក៖