ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករ លាស់ យីន និងលំពែង ខ្មៅ ឈ្នះកៅអីទៅប្រកួតនៅវគ្គ១៦នាក់

ចែករំលែក៖

ភ្នំពេញ ៖ កីឡាករ លំពែង ខ្មៅ មកពីសមាគមកីឡាក្រសួងកសិកម្មនិងកីឡាករលាស់ យីន មកពីក្លិបសម្រែករាជសីហ៍ ទទួលបានកៅអីប្រកួតនៅវគ្គ១៦នាក់បន្តទៀត បន្ទាប់ពីពួកគេវាយឈ្នះគូប្រកួតដោយពិន្ទុដូចគ្នាក្នុងការប្រកួតជម្រុះដំណាក់កាលទី១នៅលើសង្វៀន TIFFY Arena ក្នុងកម្មវិធីប្រដាល់ដណ្តើមពានរង្វាន់ជើងឯក TV5 Boxing Knock Out Series ទម្ងន់៦០ គីឡូក្រាមកាលពីថ្ងៃអាទិត្យ ទី៤ ខែធ្នូ ឆ្នាំ២០១៦ ។

កីឡាករ លំពែង ខ្មៅ បានវាយឈ្នះ ជុន សាវុធ អ្នកប្រដាល់មកពីក្លិបពោធិ៍ជ័យកីឡាដោយពិន្ទុក្នុងការប្រកួតដែលមានតែបីទឹកនោះ។ ជុន សាវុធ ត្រូវ លំពែង ខ្មៅ វាយសម្រុកតាំងពីក្នុងទឹកទី១ម្លេ៉ះបណ្តាល ឲ្យសាវុធ ស្ថិតក្នុងស្ថានភាពទប់ទល់ច្រើនជាងការវាយតបត។ ប៉ុន្តែទោះបីយ៉ាងណា ជុន សាវុធ គេអាចតស៊ូជាមួយលំពែង ខ្មៅ រហូតដល់ចប់ទឹកទី៣ ហើយជាលទ្ធផល សាវុធចាញ់ លំពែង ខ្មៅ។

ចំពោះការ ប្រកួតរវាងលាស់ យីន អ្នកប្រដាល់មកពីក្លិបសម្រែករាជសីហ៍ នឹង សល់ ប៊ុនអុីម អ្នកប្រដាល់មកពីក្លិប កុសល កីឡាវិញពួកគេក៏ប្រកួតគ្នាដោយលក្ខណៈ តឹងតែងដែរ ដោយ លាស់ យីន ជាអ្នកមានប្រៀបឈ្នះសឹងតែគ្រប់ទឹក។ ក្រោយ បញ្ចប់ការប្រកួតលាស់ យីន ឈ្នះ សល់ ប៊ុនអុីម ដោយពិន្ទុធ្វើឲ្យ លាស់ យីន នៅ បន្តការប្រកួតទៀត រីឯ សល់ ប៊ុនអុីម ត្រូវ បញ្ចប់បេសកកម្មត្រឹមប៉ុណ្ណឹង។ លំពែង ខ្មៅ និង លាស់ យីន បន្ទាប់ពីទទួលបាន ជ័យជម្នះហើយ ពួកគេត្រូវឈរចាំរហូតដល់ការប្រកួតជម្រុះជុំទី១បានបញ្ចប់ដោយរកឃើញអ្នកប្រដាល់ចំនួន១៦នាក់ក្នុង ចំណោម៣២នាក់ដែលចូលរួមប្រកួត ជម្រុះជុំទី១នេះ ។

គួរបញ្ជាក់ថា មកដល់ពេលនេះព្រឹត្តិ ការណ៍ជម្រុះដំណាក់កាលទី១ដណ្តើម ពានរង្វាន់ជើងឯក TV5 Boxing Knock Out Series ទម្ងន់៦០គីឡូក្រាមរកឃើញ អ្នកប្រដាល់ខ្លាំងចំនួន៦នាក់រួចហើយក្នុងការប្រកួតជម្រុះចំនួន៣សប្ដាហ៍កន្លងមក គឺឌុម កែវដប អ្នកប្រដាល់ក្លិបសុភានូមាន ជ័យ, លីន វីរៈ អ្នកប្រដាល់ក្លិបបុរីរាជសីហ៍មានប្ញទ្ធិ, ឡុង សំណាង អ្នកប្រដាល់ក្លិប សាលវ័ន្តកីឡា, ញ៉េ សិទ្ធ អ្នកប្រដាល់ក្លិបអេភូថងកីឡា,លំពែង ខ្មៅ សមាគមកីឡា ក្រសួងកសិកម្ម និងលាស់ យីន អ្នកប្រដាល់ ក្លិបសម្រែករាជសីហ៍៕ សារីម

img_9200 img_9196 img_9194


ចែករំលែក៖