ព័ត៌មានទាន់ហេតុការណ៍៖

មុនបញ្ចប់អាណត្តិលោក បារ៉ាក់ អូបាម៉ា រកបានប្រាក់ជាច្រើនពីកិច្ចព្រមព្រៀងលក់អាវុធ

ចែករំលែក៖

ប្រទេសជាច្រើនដែលទិញអាវុធពីអាមេ រិកបានខិតខំជំរុញចុះកិច្ចព្រមព្រៀងឲ្យ បានមុនប្រធានាធិបតីអូបាម៉ាបញ្ចប់អាណត្តិ គឺជារឿងមួយដ៏ប្រសើរបំផុតសម្រាប់លោក អូបាម៉ា។ កន្លងមកឥណ្ឌាក៏បានខិតខំជំរុញ កិច្ចព្រមព្រៀងទិញយន្តហោះចម្បាំងពីអាមេរិកផងដែរ។

នៅពេលនេះប្រទេសគុយវ៉ែតបាន ចំណាយលុយប្រមាណជា៩,១ពាន់លាន ដុល្លារសម្រាប់ការទិញយកយន្តហោះ ចម្បាំងមួយចំនួនពីក្រុមហ៊ុន Airbus ដែល វាបានក្លាយទៅជាព័ត៌មានមិនសប្បាយចិត្ត មួយសម្រាប់ក្រុមហ៊ុន Boeing។

ការសម្រេចចិត្តអនុញ្ញាតយ៉ាងឆាប់រហ័ស ពីសំណាក់រដ្ឋាភិបាលអាមេរិកទៅលើការទិញដូរយន្តហោះចម្បាំងលើកនេះ ប៉ុន្តែ វាមិនបានធ្វើឲ្យក្រុមហ៊ុន Boeing មានការ អាក់អន់ចិត្ត ក្នុងរយៈពេលយូរនោះឡើយ។ ក្នុងពេលតែត្រឹម២សប្តាហ៍ក្រោយគុយវ៉ែតហាក់ដូចជាពុំទាន់បានប្រើប្រាស់ថវិការបស់ ខ្លួនអស់នៅឡើយដោយប្រទេសនេះក៏បាន ធ្វើការកុម្ម៉ង់ទិញយកយន្តហោះចម្បាំង របស់ក្រុមហ៊ុន Boeing ប្រភេទ F/A-18E ប្រមាណជា៣២គ្រឿងបន្តទៀតដែលមាន ទឹកប្រាក់សរុបទៅដល់១០,១ពាន់លាន ដុល្លារ។

មិនត្រឹមតែប៉ុណ្ណោះរដ្ឋាភិបាលរបស់ អាមេរិកក៏នឹងត្រូវធ្វើការអនុញ្ញាតឲ្យមានការលក់ចេញនូវយន្តហោះចម្បាំងប្រភេទ F-15QA ប្រមាណជា៧២គ្រឿងទៀតទៅ កាន់ប្រទេសកាតារដែលបានត្រៀមលុយ ប្រមាណជា២១,១ពាន់លានដុល្លារសម្រាប់ នាំយកយន្តហោះទាំងនោះពីក្រុមហ៊ុន Boeing ដដែល៕ ម៉ែវ សាធី

president-obama-laughing


ចែករំលែក៖