ព័ត៌មានទាន់ហេតុការណ៍៖

​វិភាគព័ត៌មានអន្តរជាតិ៖ អាមេរិក និងចិន ផ្ទុះសង្គ្រាមពាក្យសម្តីក្រោយពេលលោក ដូណាល់ ត្រាំ ជួបពិភាក្សាតាមទូរស័ព្ទជាមួយមេដឹកនាំតៃវ៉ាន់

ចែករំលែក៖

ចំពោះបញ្ហាលោក ដូណាល់ ត្រាំ បានពិភាក្សាតាមទូរស័ព្ទជាមួយមេដឹកនាំតៃវ៉ាន់ បានធ្វើខុសទម្លាប់ទៅហើយ។ មិនតែប៉ុណ្ណោះ លោក ដូណាល់ ត្រាំ បានរាលដាលចេញមុខរិះគន់ចិនក្នុងសំណុំរឿងប្រាក់យ័នសំណុំ រឿងនយោបាយប្តូរប្រាក់ និងនយោបាយ ការពារជាតិបន្ថែមទៀត។

លោកប្រធានាធិបតីអាមេរិកទើបជាប់ឆ្នោតថ្មីលោក ដូណាល់ ត្រាំ មិនធ្វើអ្វីដូចប្រធានាធិបតីមុនៗឡើយ និងមិនខ្វល់អំពីនយោបាយការទូតដែលអាមេរិកធ្លាប់ប្រតិបត្តិពីមុនទេ។

នៅល្ងាចថ្ងៃអាទិត្យកន្លងទៅលោក ដូណាល់ ត្រាំ បានរិះគន់ចិនធ្ងន់ៗដោយ បានចោទប្រកាន់ទីក្រុងប៉េកាំងយ៉ាងចំៗថា បានបញ្ចុះតម្លៃប្រាក់យ័នដើម្បីអាច ប្រកួតប្រជែងឈ្នះក្រុមហ៊ុនអាមេរិក និងបានស្វែងរកការពង្រឹងកម្លាំងយោធានៅក្នុង មហាសមុទ្រប៉ាស៊ីហ្វិក តាមរយៈការសាងសង់មូលដ្ឋានទ័ពដ៏ធំមួយនៅក្នុងសមុទ្រ ចិនភាគខាងត្បូង។ កាលពីថ្ងៃសុក្រលោក ដូណាល់ ត្រាំ បានធ្វើឱ្យចិនខ្ញាល់ខ្លាំងរឿងទទួលទូរស័ព្ទលោកស្រីប្រធានាធិបតីតៃវ៉ាន់ ដែលពុំធ្លាប់មានប្រធានាធិបតីអាមេរិករូបណាធ្វើឡើយ។

លោកមិនបោះបង់ចរិកតវាយប្រហារ និងរក្សាជំហរដំឡើងសំឡេងដាច់ខាតដាក់ ចិនដូចអ្វីដែលលោកធ្លាប់ស្រែកក្នុងពេលឃោសនា ក៏ព្រោះតែលោកមានបំណងតែ មួយគត់គឺចង់បញ្ជាក់ជំហរថា លោកត្រូវការ ការពារប្រយោជន៍អាមេរិកជាធំ។

នៅក្នុងសារកាលពីយប់ថ្ងៃទី៤ ខែធ្នូ ប្រធានាធិបតីថ្មីអាមេរិកលោក ដូណាល់ ត្រាំ បានរិះគន់យ៉ាងខ្លាំងដល់ប្រទេសចិន។

សារព័ត៌មាន Guardian បានផ្សាយថា លោក ដូណាល់ ត្រាំ បានថ្កោលទោស ប្រទេសអាស៊ីមួយនេះថា បានពង្រីក អំណាចនៅសមុទ្រចិនភាគខាងត្បូងគំរាមកំហែងដល់ប្រទេសជិតខាង។ មកទល់ពេល នេះគេមិនទាន់ដឹងពីមូលហេតុបណ្តាលឲ្យលោកត្រំាស្រាប់តែថ្កោលទោសចិនបែបនេះនៅឡើយទេ។

លោក ដូណាល់ ត្រាំ បានសរសេរថា «ចិនមានសួរយើងទេពីការបំផ្លាញតម្លៃ រូបិយប័ណ្ណធ្វើឲ្យក្រុមហ៊ុនអាមេរិកមិនអាចប្រកួតប្រជែងបានដោយចិនបង្កើនពន្ធដារលើទំនិញរបស់អាមេរិក ចំណែកអាមេរិក វិញមិនបានដំឡើងពន្ធចិនឡើយ។ មួយ វិញទៀតចិនបានពង្រឹងកម្លាំងនៅតំបន់ សមុទ្រចិនភាគខាងត្បូងទៀតផង»។

សារព័ត៌មាន Guardian បានផ្សាយថាការថ្កោលទោសខាងលើរបស់លោក ដូ ណាល់ ត្រាំ ទៅលើប្រទេសចិនក្រោយ ប៉ុន្មានម៉ោងដែលលោកត្រំាំបានទូរស័ព្ទ សន្ទនាជាមួយមេដឹកនាំកោះតៃវ៉ាន់ដែលជាការចាប់ផ្តើមគោលនយោបាយថ្មីរវាងអាមេរិកនឹងចិន។

កាលពីថ្ងៃទី២ ខែធ្នូ ប្រធានាធិបតីអាមេ រិកជាប់ឆ្នោត ដូណាល់ ត្រាំ បានជួបពិភាក្សា តាមទូរស័ព្ទជាមួយមេដឹកនាំកោះតៃវ៉ាន់។ សកម្មភាពខាងលើរបស់លោក ត្រាំ នឹងធ្វើឲ្យរដ្ឋាភិបាលចិនកាន់តែខឹងសម្បាខ្លាំងឡើង។

លោកស្រី Hope Hicks អ្នកនាំពាក្យ លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា ជំនួបពិភាក្សាផ្តោតទៅលើទំនាក់ទំនងសេដ្ឋកិច្ច នយោបាយនិងសន្តិសុខ។ នេះជាលើក ទីមួយ ហើយដែលប្រធានាធិបតីជាប់ឆ្នោត អាមេរិកបានទូរស័ព្ទពិភាក្សាដោយផ្ទាល់ជាមួយមេដឹកនាំកោះតៃវ៉ាន់។ កាលពីឆ្នាំ ១៩៧៩ ប្រធានាធិបតី Jimmy Carter បានទទួលស្គាល់ «ចិនតែមួយគត់» ធ្វើឲ្យអាមេរិកមិនមានទំនាក់ទំនងការទូតជាមួយ តៃវ៉ាន់។

នៅក្នុងសំណុំរឿងតៃវ៉ាន់ ចិនបានបញ្ចេញ ប្រតិកម្មរំលឹកអំពីនយោបាយចិនតែមួយដែលទទួលស្គាល់ដោយអាមេរិកតាំងពីយូរ យារមកហើយ។ តែទាក់ទងនឹងការរិះគន់ជុំវិញនយោបាយរូបិយវត្ថុ និងការពារជាតិ គេពុំទាន់ឃើញមានប្រតិកម្មផ្លូវការអ្វីទេ។ ចិនដែលរីករាយនឹងបរាជ័យរបស់លោកស្រី គ្លីនតុន ព្រោះលោកស្រីចូលចិត្តវាយប្រហារចិនក្នុងសំណុំរឿងសិទ្ធិមនុស្សទំនង ជាកំពុងរិះរេថាតើត្រូវធ្វើដូចម្តេចនៅចំពោះមុខឥរិយាបថរបស់ លោក ត្រាំ ដ៏ពិបាក ស្មាន? ក្រុងប៉េកាំងទំនងជានឹងមិនបញ្ចេញ ប្រតិកម្មអ្វីមុនពេលលោក ត្រាំ ចូលកាន់ តំណែងជាផ្លូវការឡើយ។ ក្នុងពេលរង់ចាំ ដូច្នេះមានតែសារព័ត៌មានទេ ដែលបញ្ចេញ មតិដោយប្រុងប្រយ័ត្នបំផុត។

កាសែត Global Time បានត្រឹមសរសេររំលឹកក្នុងទំព័រវេបសាយរបស់ខ្លួនថា ស្ថាបនាមូលដ្ឋានក្នុងដែនទឹករបស់ខ្លួនជាចំណែកមួយនៃការការពារបូរណភាពដែនដី។

សារព័ត៌មានចិន និងមតិសាធារណៈ ទូទៅបានលើកអំពីកង្វះបទពិសោធន៍ របស់លោក ដូណាល់ ត្រាំ និងហាក់ដូចជាមិនខឹងសម្បាប៉ុន្មានឡើយ ដោយសំអាង ថា លោកគឺជាប្រធានាធិបតីអាមេរិកទើប ជាប់ឆ្នោតថ្មីមិនទាន់ចូលកាន់តំណែង។ រាល់ពាក្យរិះគន់ និងការគំរាមកំហែងធ្ងន់ធ្ងរ ធ្លាក់ទៅលើតៃវ៉ាន់ទាំងអស់៖ «ប៉េកាំងអាចនឹងដាក់ទណ្ឌកម្មលើតៃវ៉ាន់ដើម្បីជាការ ព្រមានក្រុងប៉េកាំងអាចនឹងធ្វើឱ្យតៃវ៉ាន់ បាត់បង់សម្ពន្ធភាពការទូតជាមួយប្រទេស ខ្លះ ក្នុងចំណោមប្រទេសជាង២០ដែល សុខចិត្តភ្ជាប់ទូតជាមួយតៃវ៉ាន់ ជាជាងភ្ជាប់ ទូតជាមួយចិនប៉េកាំង»។

បើតាមសារព័ត៌មានចិនសរសេរជា ភាសាអង់គ្លេសដដែលថា ចិនអាចនឹងពង្រឹង ការពង្រាយកងទ័ពនៅតាមឆ្នេរសមុទ្រតៃវ៉ាន់។ តែជាមួយអាមេរិករបស់លោក ដូ ណាល់ ត្រាំ ចិនជ្រើសរើស ការចរចា និង ពិភាក្សាគ្នាក្នុងន័យស្ថាបនាច្រើនជាង ៕ ម៉ែវ សាធី

bn-rb269_1203ch_gr_20161203130427


ចែករំលែក៖