ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍ថ្ងៃដំបូងវៀតណាមដណ្តើមបានមេដាយច្រើនជាងគេ

ចែករំលែក៖

ភ្នំពេញ៖ សម្រាប់ព្រឹត្តិការណ៍ប្រកួត កីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ នៅកម្ពុជាបានចេញលទ្ធផលខ្លះៗហើយ បន្ទាប់ពីធ្វើការប្រកួតពេញ១ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ ជាលទ្ធផលដែលបានបញ្ចប់ ចំនួន៨ប្រភេទទម្ងន់ក្នុងនោះបុរស៥ប្រភេទទម្ងន់និងនារី៣ប្រភេទទម្ងន់ ។

យោងតាមរបាយការណ៍របស់គណៈ កម្មការរៀបចំការប្រកួតបានឲ្យដឹងថា នៅថ្ងៃដំបូងនេះវិញ្ញាសាប្រកួតចំបាប់ផ្នែកបុរសគឺប្រកួតស្ទីល Greeco-Roman បានបញ្ចប់ ចំនួន៥ប្រភេទទម្ងន់ ក្នុងនោះទម្ងន់ក្រោម៥៩គីឡូក្រាមមេដាយមាសបានទៅកីឡាករវៀតណាម Doi Hong Tien មេដាយ ប្រាក់បានទៅកីឡាករកម្ពុជាអេង ផានិត និងមេដាយសំរឹទ្ធិបានទៅកីឡាករថៃ Chananthon Kongvang។

ទម្ងន់ក្រោម៧១គីឡូក្រាមបុរសមេដាយមាស វៀតណាម Doung Hong Phucមេដាយប្រាក់ កីឡាករម៉ាឡេស៊ី Pourya Moradi និង មេដាយសំរឹទ្ធិកម្ពុជា ងួន មករា ។ទម្ងន់ក្រោម៧៥គីឡូក្រាមបុរសមេដាយមាស កីឡាករវៀតណាម Khong Vakhoa មេដាយ ប្រាក់កីឡាករថៃ Nakarin Kampeera និងមេដាយសំរឹទ្ធិកីឡាករកម្ពុជាឆាំ ពិស៊ិន ។

ទម្ងន់ក្រោម៨០គីឡូក្រាមបុរសមេដាយមាស កីឡាករវៀតណាម Duong Dinh Hieu មេដាយប្រាក់កីឡាករកម្ពុជា ហេង វុទ្ធី និងមេដាយសំរឹទ្ធិកីឡាករម៉ាឡេស៊ី CheahWenjian។ទម្ងន់ក្រោម៦៦គីឡូក្រាមបុរសមេដាយមាសកីឡាករវៀតណាម HulAnh Tuan មេដាយប្រាក់កីឡាករកម្ពុជាជុន ធួន និងមេដាយសំរឹទ្ធិកីឡាករឡាវ Sathaphon Thammavong ។

ចំបាប់សេរីនារីប្រភេទទម្ងន់ក្រោម៤៤គីឡូក្រាមមេដាយមាសកីឡាការិនីវៀតណាម Vu ThuyQuynh មេដាយប្រាក់ កីឡាការិនីកម្ពុជាវុត្ថា លក្ខិណា និងមេដាយសំរឹទ្ធិកីឡាការិនីកម្ពុជាយុនដានី ។ ចំបាប់សេរីនារីទម្ងន់ក្រោម៤៨គីឡូក្រាមមេដាយមាសកីឡាការិនីវៀតណាម Pham ThaimaPhoungមេដាយប្រាក់កីឡាការិនីកម្ពុជាអេង សេងលៀង និងមេដាយសំរឹទ្ធិកីឡាការិនីកម្ពុជា ជា កញ្ញា ។ ទម្ងន់ក្រោម៥៥ គីឡូក្រាមនារីសេរីមេដាយមាសកីឡាការិនីKiev Thily មេដាយប្រាក់កីឡាការិនីកម្ពុជា ជ័យ ចាន់រស្មី និងមេដាយសំរឹទ្ធិកីឡាការិនី ថៃ RattakarnKaewhuan Chum ។

ក្នុង ចំណោម៨ប្រភេទទម្ងន់ខាងលើនេះកីឡាករកីឡាការិនីមកពីប្រទេសវៀតណាម ដណ្ដើមបានមេដាយមាសទាំងអស់ចំនួន៨គ្រប់ប្រភេទទម្ងន់រីឯកីឡាករកីឡាការិនីកម្ពុជាដណ្តើមបានមេដាយប្រាក់៥គ្រឿង មេដាយសំរឹទ្ធិ៤គ្រឿង។

ថៃដណ្តើមមេដាយប្រាក់១គ្រឿងមេដាយសំរឹទ្ធិ២គ្រឿង ឡាវ បាននមេដាយសំរឹទ្ធិ១គ្រឿង និងម៉ាឡេស៊ី ដណ្តើមបានមេដាយប្រាក់១គ្រឿង សំរឹទ្ធិ ១គ្រឿង ៕ សារីម

tr-b tr-b-1 tr-b-2


ចែករំលែក៖