ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករកីឡាការិនីហែលទឹកកម្ពុជាចេញទៅប្រកួតព្រឹត្តិការណ៍ពិភពលោកខ្នាតអាង២៥ម៉ែត្រនៅកាណាដា

ចែករំលែក៖

ភ្នំពេញ ៖ អត្តពលិកជម្រើសជាតិហែលទឹកកម្ពុជាបានធ្វើដំណើរទៅចូលរួមក្នុង ព្រឹត្តិការណ៍ប្រកួតហែលទឹកកម្រិតពិភពលោកនៅប្រទេសកាណាដាលើខ្នាតអាងប្រវែង២៥ម៉ែត្រលើកទី១៣ “13th FINA World Swimming Championship 25m” ក្នុងទីក្រុងវិនសូកាលពីពេលថ្មីៗនេះ។

លោក ហែម គិរី អគ្គលេខាធិការសហ ព័ន្ធខ្មែរកីឡាហែលទឹកនិងជាប្រធានប្រតិភូដឹកនាំអត្តពលិកកម្ពុជាបានឲ្យដឹងថា ព្រឹត្តិការណ៍ខាងលើកនេះកម្ពុជាបានបញ្ជូនអត្តពលិក៣នាក់ គ្រូបង្វឹកម្នាក់កីឡាការិនីម្នាក់ ក្នុងនោះមានកីឡាករ ជឿន ចាន់ថន កីឡាករ ចេង ពីរ៉ូត និងកីឡាការិនីហែម ថុនវិទិនី ដោយមានការចូលរួមចំនួន១៧១ប្រទេស។

ទន្ទឹមនឹងការប្រកួតនេះដែរសហព័ន្ធ កីឡាហែលទឹកអន្តរជាតិបានភ្ជាប់ជាមួយកិច្ចប្រជុំស្តីពីវគ្គបណ្តុះបណ្តាលកីឡាករ កីឡាការិនីវ័យក្មេងដើម្បីឲ្យកីឡាករកីឡាការិនីហែលទឹកជាសមាជិកបានជៀសផុតពីការលង់ទឹក ជាមួយគ្នានោះដែរសហព័ន្ធកីឡាហែលទឹកកម្ពុជាក៏បានបញ្ជូនមន្រ្តីម្នាក់និងគ្រូបង្វឹកម្នាក់ឲ្យទៅចូលរួមវគ្គបំប៉នដ៏មានសារសំខាន់នេះដែរ ។

លោកបានបន្តថា លោកនាង សូរិទ្ធីយ៉ាអគ្គលេខាធិការរងនៃសហព័ន្ធហែលទឹក កម្ពុជាលោកគូ្រហែមថុនពន្លឺត្រូវបានបញ្ជូនឲ្យទៅចូលរួម ក្នុងវគ្គបណ្តុះបណ្តាលនេះ។សម្រាប់ការធ្វើដំណើរការហូបចុកនិងស្នាក់នៅខាងសហព័ន្ធហែលទឹកអន្តរជាតិជា អ្នកចំណាយចំណែកក្រសួងអប់រំយុវជន និងកីឡាបានផ្តល់ប្រាក់ហោប៉ៅតាមផែនការរបស់ក្រសួងជាធម្មតា៕ សារីម

ae-2 ae ae-1


ចែករំលែក៖