ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើងបន្តសាងសង់សណ្ឋាគារដែលធ្លាប់ជាសណ្ឋាគារខ្ពស់បំផុតលើពិភពលោក

ចែករំលែក៖

កាលពី៣០ឆ្នាំមុន គម្រោងសណ្ឋាគារRyuguong មានកំពស់រហូតដល់ទៅ៣៣០ម៉ែត្រ មាន១០៥ជាន់ និង ៣០០០បន្ទាប់ នៅទីក្រុងព្យុងយ៉ាង គឺជាសណ្ឋាគារខ្ពស់បំផុត លើពិភពលោកនាពេលនោះ ។ ប៉ុន្តែត្រូវបោះបង់ចោលរយៈពេល ៣០ឆ្នាំ ទើបពេលនេះបន្តសាងសង់ឡើងវិញ ។

តាមសារព័ត៌មាន NK news បានផ្សាយថា ពេលកន្លងមកក្រុមហ៊ុនសាងសង់ដ៏ល្បីរបស់អេហ្ស៊ីប Orascomបានទៅកាន់ទីក្រុងព្យុងយ៉ាងពិភាក្សា ពីការសាងសង់ឡើងវិញនៅសណ្ឋាគាដ៏ល្បីមួយនោះ។

សណ្ឋាគា Ryuguong មានចាប់ផ្តើមសាងសង់នៅឆ្នាំ១៩៨៧ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ ទៅកាន់កូរ៉េខាងជើង ។ ប៉ុន្តែនៅឆ្នាំ១៩៩២ ការសាងសង់ត្រូវបានផ្អាក់ ដោយសាតែកូរ៉េខាងជើងធ្លាក់ក្នុងវិបត្តិ ក្រោយសហភាពសូវៀតដួលរលំ ធ្វើឲ្យទំនាក់ទំនងសេដ្ឋកិច្ច កូរ៉េខាងជើងជួបនៅបញ្ហាយ៉ាងខ្លាំង។

ប្រភពព័ត៌មានបានឲ្យដឹងថា ប្រាក់ចំណាយសម្រាប់សាងសង់សណ្ឋាគារខាងលើ មានរហូតដល់ ៧៥០លានដុល្លារ ស្មើនឹងប្រាក់ចំណូលរបស់រដ្ឋ២ភាគរយ ។ ប៉ុន្តែក្នុងរយៈពេល៣០ឆ្នាំកន្លងមក សណ្ឋាគារនោះគ្រាន់តែជា ប៉េតុងទុកចោល គ្មានទ្វារកញ្ជក់ គ្មានសម្ភារៈ។

នៅមុនពេលលេចចេញជារូបរាងសណ្ឋាគារRyuguong ត្រូវបានសណ្ឋាគារ Rose Tower នៅទីក្រុងឌូបៃប្រទេសអារ៉ាបនាំមុខ កាលពីឆ្នាំ២០០៩ ក្លាយជាអាគារខ្ពស់បំផុតលើពិភពលោក។ ប៉ុន្តែសណ្ឋាគារ Ryuguongនៅតែស្ថិតក្នុងចំណោមសណ្ឋាគារទាំង១០ ខ្ពស់បំផុតលើពិភពលោក ៕ ម៉ែវ សាធី

ryugyonggetty


ចែករំលែក៖