ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ផ្តល់រង្វាន់លើកទឹកចិត្តដល់កីឡាករមេ ដាយមាសប៉េតង់

ចែករំលែក៖

ភ្នំពេញៈ នៅល្ងាចថ្ងៃទី០៩ ខែធ្នូ  ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់កិត្តិយសផ្តល់រង្វាន់លើកទឹក ចិត្តដល់កីឡាករមេដាយមាសប៉េតង់ ឆ្នាំ២០១៦ សុខ ចាន់មាន ដែលដណ្តើមបាន “មេដាយមាសពិភពលោក” នៅក្នុងការប្រកួតជើងឯកកីឡាប៉េតង់ពិភពលោក (World Championships 2016) ដែលបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១-៤ ខែធ្នូ ឆ្នាំ ២០១៦ នៅប្រទេស ម៉ាដាកាស្ការ (Madagascar) ។

សម្តេចតេជោ ហ៊ុន សែន រីករាយនិងមានមោទនៈភាពខ្លាំងណាស់ចំពោះការខិតខំប្រឹងប្រែងរបស់កីឡាករ សុខ ចាន់មាន និងក្រុមគ្រូបង្វឹកទាំងអស់ ដែលធ្វើអោយកម្ពុជាបានទទួលមេដាយមាសនៅពេលនេះ។ ជោគជ័យ និងមោទនៈភាពនេះ គឺមិនត្រឹមតែសម្រាប់កីឡាករខ្លួនឯងប៉ុណ្ណោះទេ គឺជាមោទនៈភាពសំរាប់ជាតិយើងទាំងមូលផងដែរ ។ នេះជាជោគជ័យប្រវត្តិសាស្ត្រ ដែលកម្ពុជាទទួលបានជាបន្តបន្ទាប់ ហើយដែលឆ្លុះបញ្ចាំងពីភាពរីកចម្រើននៃវិស័យកីឡានៅកម្ពុជាសម័យតេជោ។

សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឺទ្ឋបណ្ឌិត តែងតែយកចិត្តទុកដាក់ និងគាំទ្រកីឡាគ្រប់ផ្នែកទាំងអស់ រួមទាំងកីឡាអុំទូកផងដែរ។ ទន្ទឹមនឹងនេះ ប្រសិនបើកីឡាករទាំងឡាយណាដែលទទួលបានមេដាយមាសដែលបានទៅចូលរួមប្រកួតក្នុងក្របខ័ណ្ឌជាតិ ដែលរាជរដ្ឋាភិបាលបានបញ្ជូនទៅ គឺនឹងទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត មេដាយឥស្សរិរយស រួមជាមួយនឹងការដង្ហែម៉ូតូអមជាកិត្តិយសទៀតផង ដែលបានចែងច្បាស់នៅក្នុងអនុក្រិតនៃរាជរដ្ឋាភិបាលកម្ពុជា។

ប្រាក់រង្វាន់រាជរដ្ឋាភិបាលសម្រាប់កីឡាករ សុខ ចាន់មាន គឺទទួលបាន ១២០លានរៀល, គ្រូបង្វឹកទទួលបាន១២០លានរៀលដែរ។ ក្រៅពីថវិការដ្ឋ សម្តេចតេជោ និងសម្តេចកិត្តិ បានឧបត្ថម្ភថវិកាផ្ទាល់របស់សម្តេចដល់កីឡាករ សុខ ចាន់មាន នូវថវិកា ១ម៉ឺន ដុល្លារថែមទៀត , ឧបត្ថម្ភគ្រូបង្វឹក ៣ពាន់ដុល្លារ និងឧបត្ថម្ភប្រធានប្រតិភូ ២ពាន់ដុល្លារ និងឧបត្ថម្ភដល់កីឡាករ៣នាក់ដែលរួមដំណើរទៅជាមួយ គឺម្នាក់ៗបានទទួល ១ពាន់ដុល្លារ ។

សូមកីឡាករ និងគ្រូបង្វឹកទូទាំងប្រទេសយកចិត្តទុកដាក់ហ្វឹកហ្វឺនអោយកាន់តែពូកែ ដើម្បីប្រកួតយកមេដាយមាសជាច្រើនថែមទៀត នៅក្នុងស៊ីហ្គេម ឆ្នាំ ២០២៣ ខាងមុខនេះ ។ ព្រោះកីឡាករកម្ពុជាយើងមានសមត្ថភាពអាចធ្វើបាន៕

fb_img_1481292876149

 


ចែករំលែក៖