ព័ត៌មានទាន់ហេតុការណ៍៖

ឧកញ៉ា ម៉ុង ឫទ្ធី ជួយឪពុកម្តាយក្មេងប្រុសដែលត្រូវខ្ទើយវៀតណាមធ្វើទារុណកម្មឲ្យមានការងារធ្វើនៅតំបន់អភិវឌ្ឍន៍កែវផុស

ចែករំលែក៖

ភ្នំពេញៈ លោក ឧកញ៉ា ម៉ុង ឫទ្ធី បានសន្យារកការងារឲ្យឪពុកម្តាយក្មេងប្រុសដែលត្រូវខ្ទើយវៀតណាមធ្វើទារុណកម្មឲ្យមានការងារធ្វើនៅតំបន់អភិវឌ្ឍន៍កែវផុសនឹងផ្តល់ការងារផ្ទះស្នាក់នៅជូនដល់ពួកគាត់ ប្រសិនបើពួកគាត់ចង់ទៅនៅទីនោះ ។

លោក ឧកញ៉ា ម៉ុង ឫទ្ធី បានមានប្រសាសន៍បែបនេះនៅលើ Facebook បន្ទាប់ពីលោកឧកញ៉ាបានមកជួបក្មេងប្រុសដែលខ្ទើយវៀតណាមធ្វើទារុណកម្មនៅខេត្តមណ្ឌលគិរី ហើយមកដល់ពេលនេះកំពុងព្យាបាលនៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ព្រមទាំងផ្តល់ថវិកាចំនួន១០០ដុល្លារដល់គ្រួសារអភព័្វនេះផងដែរ ។

លោក ឧកញ៉ា ម៉ុង ឫទ្ធី មានប្រសាសន៍ទៀតថា លោកឧកញ៉ាបានជួបជាមួយក្មេងប្រុសរងគ្រោះដោយផ្ទាល់មើលទៅគួរឲ្យអាណិតណាស់ និងចង់យកគ្រួសារក្មេងទៅរស់នៅតំបន់អភិវឌ្ឍន៍របស់លោកឧកញ៉ាថែមទៀតផង ប្រសិនបើពួកគេយល់ព្រម ដោយលោកឧកញ៉ានឹងផ្តល់ការងារនិងផ្ទះស្នាក់នៅជូនដល់ពួកគាត់ និងកូនៗរស់នៅក្នុងភាពសុខដុមដូចកម្មករឯទៀត ៕ ប្រាថ្នា

mong-rithy

 


ចែករំលែក៖