ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ក្រុមចោរលួច៣នាក់ ទៀតប្រចាំស្រុកបសេដ្ឋ ក្រោយបក្ខពួកសារភាព

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ សមត្ថកិច្ចនគរបាល ស្រុកបសេដ្ឋបានចាប់ខ្លួនបក្ខពួកក្រុមចោរ លួចដ៏សកម្ម៣នាក់ទៀតប្រចាំស្រុកបសេដ្ឋ យកទៅចាត់ការតាមនីតិវិធីហើយនិងតាម ចាប់មេខ្លោងម្នាក់ទៀតដែលកំពុងរត់គេច ខ្លួន។

ប្រតិបត្តិការបង្ក្រាបក្រុមចោរលួចនេះធ្វើឡើងតាំងពីល្ងាច ថ្ងៃទី៧រហូតដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ នៅភូមិច្រាលធំឃុំជំុ ពោធិ៍ម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួន ទី១-ឈ្មោះ ពេជ្រ ចាន់ ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅកន្លែងចាប់ខ្លួន(ជាអ្នក ប្រព្រឹត្តផ្ទាល់), ទី២- ឈ្មោះដោក សំអូន ហៅខ្មៅ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅ ភមិព្រៃស្យា ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងទី៣-ឈ្មោះផូ សុខា ភេទ ប្រុស អាយុ៣២ឆ្នាំ ជាអ្នកទទួលផល ចោរកម្ម រស់នៅភូមិជុំពោធិ៍ម្រាល ស្រុក បសេដ្ឋ ខេត្តកំពង់ស្ពឺ។

លោកឧត្តមសេនីយ៍ត្រី សោម បូរ៉ា ស្នងការរងនគរបាលខេត្តកំពង់ស្ពឺបានប្រាប់ អ្នកយកព័ត៌មាននៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ ២០១៦ ឲ្យដឹងថា ប្រតិបតិ្តការបង្ក្រាបក្រុម ចោរនេះធ្វើឡើងក្រោមបញ្ជារបស់លោក ឧត្តមសេនីយ៍សម សាមួន ស្នងការនគរ បាលខេត្តដែលដឹកនាំបញ្ជាដោយរូបលោក ផ្ទាល់ព្រមទាំងមានការសម្របសម្រួលពី តំណាងអយ្យការផងដែរ។

លោកបញ្ជាក់ថា កាលពីថ្ងៃទី៧ ខែធ្នូ សមត្ថកិច្ចបានឃាត់មុខសញ្ញាទទួលផល ចោរកម្មម្នាក់ឈ្មោះផូ សុខា ហើយក្រោយ ពីសាកសួរជននេះបានឆ្លើយសារភាពថាគេ បានទិញម៉ូតូ១គ្រឿងពីជនសង្ស័យ២នាក់ ខាងលើទើបកម្លាំងសមត្ថកិច្ចបើកការស្រាវ ជ្រាវបន្តរហូតឈានដល់ឃាត់ខ្លួនមុខ សញ្ញា២នាក់ទៀតខាងលើជាបន្តបន្ទាប់។ ក្នុងការឃាត់ខ្លួននេះដែរសមត្ថកិច្ចដកហូត បានម៉ូតូម៉ាកនិច១គ្រឿងពណ៌ស និងស្លាក លេខម៉ូតូ១ផង ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ត្រូវបាន ឃុំខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរ បាលខេត្តដើម្បីកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី។

ដោយឡែកពាក់ព័ន្ធនឹងក្រុមមុខសញ្ញា លួចម៉ូតូដ៏សកម្មនេះដែរបើតាមមន្ត្រីនគរ បាលស្រុកបសេដ្ឋមួយរូបបង្ហើបក្នុងលក្ខ ខណ្ឌមិនបញ្ចេញឈ្មោះថាក្រុមនេះនៅមាន មេខ្លោងម្នាក់ទៀតដែលមានខ្នងបង្អែកជា អ្នកធំនៅក្នុងស្រុកហើយពួកគេច្រើនតែធ្វើ សកម្មភាពលួចម៉ូតូនៅក្នុងទឹកដីស្រុក បសេដ្ឋតែមិនសូវហ៊ានទៅលួចនៅក្រៅពី ស្រុកបសេដ្ឋនេះទេ។ ម៉ូតូដែលក្រុមជន សង្ស័យទាំងនេះលួចភាគច្រើនជាម៉ូតូ ម៉ាកហុងដា សេ១២៥ ហើយមិនក្រោមពី ២០គ្រឿងនោះទេ។ នៅពេលដែលជំនាញ ព្រហ្មទណ្ឌស្រុកបសេដ្ឋរៀបចំផែនការតាម ចាប់ខ្លួនគឺមេខ្លោងពួកគេម្នាក់ឈ្មោះលាងនោះតែងតែដឹងខ្លួនហើយរត់គេចមុនពេល សមត្ថកិច្ចទៅដល់គ្រប់ពេល។

បើតាមតម្រុយសមត្ថកិច្ចដឹងថា មេខ្លោង ក្រុមចោរទាំងនេះកំពុងលាក់ខ្លួននៅក្នុងទឹក ដីខេត្តកំពតឯណោះ៕ សេនាស័ក្តិ

as as-1


ចែករំលែក៖