ព័ត៌មានទាន់ហេតុការណ៍៖

បំផ្ទុះគ្រាប់បែកនៅក្នុងផ្សារប្រទេសនីហ្សេរីយ៉ាអ្នកស្លាប់កើន៤៥នាក់

ចែករំលែក៖

ក្រុមសង្គ្រោះបន្ទាន់នីហ្សេរីយ៉ាបានថ្លែងប្រាប់ប្រភពព័ត៌មានថា ស្ត្រីសិស្សសាលា២នាក់បានធ្វើសកម្មភាពបំផ្ទុះគ្រាប់បែកអត្តឃាតកាលពីថ្ងៃទី៩ ខែធ្នូ ស្ថិតនៅទីផ្សារមានមនុស្សកកកុញមួយកន្លែងនៅភាគឦសាន្តប្រទេស បណ្តាលឲ្យបាត់បង់ជីវិតកើនឡើង៤៥នាក់ និង៣៣នាក់ផ្សេងទៀតរងរបួស ។

នៅពេលដំបូងឡើយ កងកម្លាំងទាហានបានប្រកាសថា ជនរងគ្រោះបាត់បង់ជីវិតមានចំនួន៣០នាក់ ។

លោក Sa’ad Bello ប្រធានទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ (NEMA) ប្រចាំនៅរដ្ឋ Adamawa បានបញ្ជាក់ថា «ជនរងគ្រោះបាត់បង់ជីវិតបានកើនឡើង៤៥នាក់ហើយ ខណៈដែលជនរងគ្រោះ៣៣នាក់ផ្សេងទៀត បាននិងកំពុងស្ថិតនៅក្រោមការជួយសង្គ្រោះរបស់ក្រុមគ្រូពេទ្យ បន្ទាប់ពីហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាត២លើកកើតឡើងនៅក្នុងផ្សារ Madagali នោះ» ។

មិនទាន់មានក្រុមណាមួយចេញមុខទទួលស្គាល់ការវាយប្រហារគ្រាប់បែកអត្តឃាតខាងលើនេះឡើយ ។ ប៉ុន្តែក្រុមឧទ្ទាមបូកូហារ៉ាម ដែលតែងតែរើសយកវិធីសាស្ត្រវាយប្រហារគ្រាប់បែកអត្តឃាតដោយប្រើក្មេងស្រី និងសិស្សសាលានោះ ត្រូវគេសង្ស័យថា ជាអ្នកនៅពីក្រោយខ្នងនៃទង្វើខាងលើនេះ ។ ក្រុមឧទ្ទាមបូកូហារ៉ាម អនុវត្តសកម្មភាពវាយប្រហាររយៈពេល៧ឆ្នាំមកហើយនៅតំបន់ដែលកំពុងមានភាពវឹកវរ ដើម្បីដណ្តើមទឹកដីគ្រប់គ្រង ។

លោក Badare Akintoye អ្នកនាំពាក្យកម្លាំងយោធាបានថ្លែងនៅពេលមុនដំបូងថា មនុស្សយ៉ាងតិច៣០នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍វាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតដែលធ្វើឡើងដោយស្ត្រីពីរនាក់ស្ថិតនៅក្នុងផ្សារនោះ ៕

Police officers inspect the site of  a suicide bomb attack at a market in Maiduguri , Nigeria, Tuesday, June 2, 2015.  Boko Haram attacked the northeastern Nigerian city of Maiduguri on Tuesday with deafening explosions from the west and a suicide bombing near the center that witnesses said killed as many as 20 people.  (AP Photo/Jossy Ola)

dwe


ចែករំលែក៖