ព័ត៌មានទាន់ហេតុការណ៍៖

ឃើញនាងក្រមុំអាយុ១៨ឆ្នាំចេញពីធ្វើការអង្គុយហូបបាយម្នាក់ឯង បុរសម្នាក់ចូលទៅចាប់រំលោភរហូតបានសម្រេច

ចែករំលែក៖

ភ្នំពេញ៖ នារីក្រមុំជាកម្មការនីរោងចក្រម្នាក់ ត្រូវបានបុរសល្មោភកាមម្នាក់ចាប់រំលោភរហូតបានសម្រេច ខណៈនាងចេញពីធ្វើការហើយអង្គុយហូបបានក្នុងបន្ទប់ជួលតែម្នាក់ឯង ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងបន្ទប់លេខ២ផ្ទះជួល ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ សំបុក សុវណ្ណ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មកររោងចក្រ ជី អើវើហ្គ្រើន ស្នាក់នៅបន្ទប់ជួលក្បែរខាងគ្នា មានស្រុកកំណើត ភូមិផ្ទះលេខ៨៧ ផ្លូវលំ ភូមិស្វាយរុន ឃុំគោកគង់ខាងលិច ស្រុកកញ្ច្រៀច ខេត្តព្រៃវែង ។ ចំណែកនារីរងគ្រោះ អាយុ១៨ឆ្នាំមុខរបរ កម្មកររោងចក្រ ជាមួយជនសង្ស័យដែរ និងបានស្នាក់នៅជាមួយបងស្រីនៅក្នុងបន្ទប់ផ្ទះជួលខាងលើ មានស្រុកកំណើត ឃុំកំពែង ស្រុកគិរីវង់ ខេត្តតាកែវ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ នាងរងគ្រោះបានដើរចេញ ពីរោងចក្រទៅហូប បាយនៅក្នុងបន្ទប់ជួលតែម្នាក់ឯង ខណៈនោះស្រាប់តែជនសង្ស័យបានដើរចូលទៅតាមក្រោយ ទាញទ្វារបិទខ្ទាស់គន្លឹះជាប់ រួចបានធ្វើសកម្មភាពចាប់នាងរំលោភរហូតបានសម្រេច ។ ខណៈនោះនាងបានខំប្រឹងរើបម្រាស់ដែរ ប៉ុន្តែរើមិនរួចលុះក្រោយពេលដែលជននោះ ចាប់រំលោភរួចទើបបងប្អូនជីដូនមួយនាងទៅដល់ និងបានគោះទ្វារហៅ នាងក៏រត់ទៅបើកទ្វារ និងស្រែកឲ្យជួយ បង្កឲ្យមានការភ្ញាក់ផ្អើលហើយអ្នកជិតខាងបាននាំគ្នាជួយចាប់ជននោះ នាំទៅប្រគល់ឲ្យប៉ូលិសចាត់ការតាមច្បាប់តែម្ដង៕ សុខាសែនជ័យ

image1 image2


ចែករំលែក៖