ព័ត៌មានទាន់ហេតុការណ៍៖

Cristiano Ronaldo ឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំ២០១៦

ចែករំលែក៖

កីឡាករ Cristiano Ronaldoខ្សែប្រយុទ្ធរបស់ក្លិបReal Madridបានឈ្នះពានរង្វាន់កីឡាករឆ្នើមពិភពលោកឬហៅថា Ballon d’Orប្រចាំឆ្នាំ២០១៦។

ខ្សែប្រយុទ្ធអន្តរជាតិព័រទុយហ្គាល់វ័យ៣១ឆ្នាំCristiano Ronaldoធ្លាប់បានឈ្នះពានរង្វាន់នេះ ចំនួន៣ដង ហើយៗឆ្នាំ២០១៦នេះគឺជាលើកទី៤នៅក្នុងអាជីពរបស់ខ្លួន ប្រសិនបើគាត់អាចឈ្នះម្តង ទៀត គាត់អាចតាមស្មើនឹងខ្សែប្រយុទ្ធអាហ្សង់ទីនLionel Messiរបស់ក្លិបBarcelonaដែលធ្លាប់ឈ្នះ៥ដង។

ជោគជ័យធំៗរបស់Ronaldoដែលធ្វើឲ្យគាត់ទទួលបានពានរង្វាន់ Ballon d’Orប្រចាំឆ្នាំ២០១៦ គឺ គាត់បានជួយក្រុមReal Madridឈ្នះជើងឯក Champions Leagueនិងឈ្នះជើងឯកយូរ៉ូជាមួយនឹងប្រទេស ព័រទុយហ្គាល់។

Ronaldoបានថ្លែងថា “ខ្ញុំមិនដែលធ្លាប់គិតទេថាខ្ញុំអាចឈ្នះពានរង្វាន់បាល់មាសនេះដល់ទៅ៤ ដង។ ខ្ញុំមានមោទនភាពនិងសប្បាយរីករាយខ្លាំងណាស់។ ខ្ញុំសូមយកឱកាសនេះថ្លែងអំណរគុណ ដល់មិត្តរួមក្រុមរបស់ខ្ញុំទាំងក្នុងក្រុមជម្រើសជាតិនិងក្រុមReal Madridដែលបានជួយឲ្យខ្ញុំឈ្នះបាន ពានរង្វាន់មួយនេះ។

គួរបញ្ជាក់ថាពានរង្វាន់ Ballon d’Orនេះត្រូវបានបោះឆ្នោតជ្រើសរើសដោយអ្នកសារព័ត៌មាន ចំនួន១៧៣រូបនៅលើពិភពលោក។

ខាងក្រោមនេះគឺជាលទ្ធផលនៃការបោះឆ្នោតឆ្នាំ២០១៦៖

  1. Cristiano Ronaldoសញ្ជាតិព័រទុយហ្គាល់របស់ក្លិប Real Madrid
  2. Lionel Messi សញ្ជាតិអាហ្សង់ទីនរបស់ក្លិប Barcelona
  3. Antoine Griezmannសញ្ជាតិបារាំងរបស់ក្លិប Atletico Madrid
  4. Luis Suarez សញ្ជាតិអ៊ុយរ៉ាហ្គាយរបស់ក្លិប Barcelona
  5. Neymar សញ្ជាតិប្រេស៊ីលរបស់ក្លិប Barcelona
  6. Gareth Bale សញ្ជាតិវេលរបស់ក្លិប Real Madrid
  7. Riyad Mahrez សញ្ជាតិអាល់ហ្ស៊េរីរបស់ក្លិប Leicester City
  8. Jamie Vardy សញ្ជាតិអង់គ្លេសរបស់ក្លិប Leicester City
  9. Pepe សញ្ជាតិព័រទុយហ្គាល់របស់ក្លិប Real Madrid
  10. Gianluigi Buffon សញ្ជាតិអ៊ីតាលីរបស់ក្លិបJuventus
  11. Pierre-Emerick Aubameyangសញ្ជាតិហ្គាបុងរបស់ក្លិប Borussia Dortmund
  12. Rui Patricio សញ្ជាតិព័រទុយហ្គាល់របស់ក្លិប Sporting Lisbon
  13. Zlatan Ibrahimovic សញ្ជាតិស៊ុយអែតរបស់ក្លិប Manchester United
  14. Arturo Vidal សញ្ជាតិឈីលីរបស់ក្លិប Bayern Munich
  15. Paul Pogba សញ្ជាតិបារាំងរបស់ក្លិប Manchester United
  16. Robert Lewandowski សញ្ជាតិប៉ូឡូញរបស់ក្លិប Bayern Munich
  17. Dimitri Payet សញ្ជាតិបារាំងរបស់ក្លិប West Ham
  18. Luka Modric សញ្ជាតិក្រូអាតរបស់ក្លិប Real Madrid
  19. Toni Kroos សញ្ជាតិអាល្លឺម៉ង់របស់ក្លិប Real Madrid

 

as-4 as as-1 as-2 as-3


ចែករំលែក៖