ក្លិបយក្សរបស់អាល្លឺម៉ង់ Bayern Munichបានប្រកាសថាខ្សែប្រយុទ្ធអន្តរជាតិប៉ូឡូញRobert Lewandowskiយល់ព្រមចុះកិច្ចសន្យាថ្មីលេងឲ្យក្លិបរហូតដល់ឆ្នាំ២០២១។
កីឡាករវ័យ២៨ឆ្នាំនេះបានផ្លាស់ចេញពីក្រុមBorussia Dortmundកាលពីឆ្នាំ២០១៤ ហើយកិច្ចសន្យាចាស់ជាមួយនឹងក្រុមBayern Munichនឹងត្រូវចប់ក្នុងឆ្នាំ២០១៩។ មុនពេលចុះកុងត្រាថ្មី មានពត័មានលេចលឺថាLewandowskiអាចនឹងផ្លាស់ទៅកាន់ក្លិបReal Madrid។
តែពេលនេះលោកUli Hoenessប្រធានក្លិបBayern បានបញ្ជាក់ថាគាត់បញ្ចប់ពាក្យចរចាមអារាមហើយដោយទទួលបានកិច្ចសន្យារយះពេល៤ឆ្នាំកន្លះឲ្យក្រុមBayern Munichទៀត។
ចំណែកRobert Lewandowskiបានថ្លែងថាគាត់សប្បាយចិត្តខ្លាំងណាស់ដោយក្លិបបានផ្លាស់នូវអ្វី ដែលគាត់ចង់បានឲ្យថានេះគឺជាក្តីសុបិន្តក្លាយទៅជាការពិតរបស់គាត់ ៕