ព័ត៌មានទាន់ហេតុការណ៍៖

វិភាគព័ត៌មានអន្តរជាតិ៖ ក្រុមអ៊ិស្លាមបង្កើតរដ្ឋធ្វើឲ្យពិភពលោកកាន់តែព្រួយបារម្ភក្រោយដណ្តើមបានអាវុធជាច្រើន

ចែករំលែក៖

ក្រុមភេរវកម្មISដណ្តើមបានការគ្រប់ គ្រងអាវុធជាច្រើនក្រោយពេលវាយលុយចូលទីក្រុងបុរាណ Palmyra នៅក្នុង ប្រទេសស៊ីរី។ អាវុធទាំងនោះបានក្លាយទៅជាការគំរាមកំហែងដល់អាមេរិក និង សម្ពន្ធមិត្ត។

សារព័ត៌មានរ៉យទ័របានផ្សាយថា នៅ ក្នុងឃ្លីបវីដេអូមេទ័ព Stephen Townsend បានឲ្យដឹងថា ចំនួនអាវុធដែលក្រុម IS ដណ្តើមបានការគ្រប់គ្រងមានយ៉ាងច្រើន ក្នុងនោះមានទាំងរថក្រោះកាំភ្លើងធំមីស៊ីលការពារដែនអាកាសផងដែរ។ លោកបន្ត ទៀតថា រុស្ស៊ីនិងស៊ីរីប្រញាប់វាយប្រហារ ដណ្តើមទីក្រុងបុរាណនោះមកវិញ ដើម្បី រារាំង និងកម្ទេចអាវុធទាំងនោះ បើមិនដូច្នេះ ទេនឹងមានសោកនាដកម្មកើតឡើង។

អ្នកឯកទេសអាមេរិកបានបញ្ជាក់ថា ជាមួយនឹងអាវុធទាំងនោះក្រុមIS អាចនឹងទប់ទល់ការវាយប្រហាររបស់រុស្ស៊ីនិងស៊ីរី មិនអាចបរាជ័យនៅក្នុងទីក្រុងអាឡែបប៉ូនោះឡើយ។នៅពេលនេះក្រុមIS មាន អាវុធទំនើបៗជាច្រើនដែលអាចវាយបកវិញ ឬបាញ់ទម្លាក់យន្តហោះទម្លាក់គ្រាប់របស់សត្រូវបានគ្រប់ពេល។

លោកប្រធានាធិបតី François Hollande បានថ្លែងគាំទ្រឲ្យមានការដឹកជម្លៀស ប្រជាជននៅអាឡិបក្រុងធំទីពីររបស់ប្រទេស ស៊ីរីក្រោមការត្រួតពិនិត្យពីសំណាក់ក្រុម អ្នកសង្កេតការណ៍អន្តរជាតិផង ព្រមទាំង វត្តមានរបស់ក្រុមអង្គការមនុស្សធម៌ផងដែរ។

នៅពេលនេះក្រោយពេលកម្លាំងទាហាន រុស្ស៊ីនិងស៊ីរីដណ្តើមបានទីក្រុងអាឡែបប៉ូមកគ្រប់គ្រងវិញ សកម្មភាពជម្លៀសពល រដ្ឋចេញពីទីនោះកំពុងតែចាប់ផ្តើមឡើង ដោយខ្លាចក្រុមIS វាយប្រហារដណ្តើមទៅ វិញ។

លោកប្រធានាធិបតីបារាំង François Hollande បានស្នើសុំឲ្យមានការដឹកជម្លៀស ប្រជាជនស៊ីវិស៊ីរីចេញពីអាឡិបដោយស្ថិតនៅក្រោមការត្រួតពិនិត្យរបស់ក្រុមអ្នក សង្កេតការណ៍អន្តរជាតិនិងដោយមានវត្តមានរបស់អង្គការមនុស្សធម៌នានា។ ប្រធា នាធិបតីបារាំងបានគូសបញ្ជាក់ទៀតថា ចំណែកជំនួយមនុស្សធម៌វិញក៏ត្រូវរៀបចំឡើងជាបន្ទាន់ដែរ ដើម្បីយកទៅជួយដល់ប្រជាជនដែលកំពុងរងគ្រោះជាប់កុននៅអាឡិប។

ក្រោយពីកិច្ចប្រជុំមួយរបស់ក្រុមប្រឹក្សាការពារជាតិនិងសន្តិសុខជាតិរួចមកលោក ប្រធានាធិបតីបារាំងបានស្នើឲ្យចាត់វិធានការសព្វគ្រប់ដើម្បីអាចធ្វើការដឹកជម្លៀសប្រជាជននៅអាឡិបដោយសេចក្តីថ្លៃថ្នូរ និងដោយសុវត្ថិភាព។

វិមានប្រធានាធិបតីបារាំងបានជូនជាយោបល់ទៀតថា ជំនួយនិងកិច្ចការពារជា បន្ទាន់ត្រូវពាំនាំយកទៅជួយប្រជាជនស៊ីរីទាំងអស់ដែលរស់នៅភាគខាងកើតក្រុងអាឡិបដោយឥតរើសអើងនិងដោយស្របទៅតាមច្បាប់មនុស្សធម៌អន្តរជាតិ។ លើស ពីនេះកិច្ចចរចាស្តីពីការផ្លាស់ប្តូរនយោបាយ នៅក្នុងប្រទេសស៊ីរីគឺជាការចាំបាច់បំផុត មួយដើម្បីឲ្យបានទទួលជោគជ័យមួយជាស្ថាពរនៅក្នុងការប្រយុទ្ធប្រឆាំងទល់នឹងភេរវនិយមនៅប្រទេសស៊ីរី។

ស្របគ្នានេះអ្នកនាំពាក្យរបស់រដ្ឋាភិបាល បារាំងលោក Stéphane Le Foll បានទាមទារឲ្យមានការបើកច្រករបៀងដើម្បីអនុញ្ញាតឲ្យប្រជាជនស៊ីវីលអាចជម្លៀសចេញពីក្រុងអាឡិបផងនិងអនុញ្ញាតផងដែរ ដល់ អង្គការមនុស្សធម៌នានាក្នុងការចូលទៅ ដល់ក្រុងអាឡិប។

ជាមួយគ្នានេះដែរ កិច្ចប្រជុំរវាង៥ ប្រទេសបស្ចិមលោកជាមួយ៥ប្រទេស អារ៉ាប់ក្នុងតំបន់នៅបារាំងថ្ងៃនេះត្រូវបានគ្រោងទុកអស់ជាច្រើនសប្តាហ៍មកហើយ។ ៥ប្រទេសបស្ចិមលោកនោះរួមមានអាមេរិក បារាំង អាល្លឺម៉ង់ អង់គ្លេស និងអុីតាលី ចំណែក៥ប្រទេសអារ៉ាប់នៅក្នុងតំបន់គឺ ហ្សកដានី ទួរគី អេមីរ៉ាអារ៉ាប់រួម កាតារ និង ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ កម្មវត្ថុសំខាន់ នៃកិច្ចប្រជុំនេះគឺស្វែងរកបទឈប់បាញ់ជាស្ថាពរមួយនៅក្នុងទីក្រុងអាឡិបប្រទេសស៊ីរី។ មន្រ្តីការទូតបារាំងម្នាក់បានទម្លាយឲ្យដឹងថា អ្វីដែលកិច្ចប្រជុំចង់បានគឺការ ធានាសុវត្ថិភាពចំពោះជនស៊ីវិលស៊ីរីដែលកំពុងរស់នៅក្នុងទីក្រុងអាឡិប ពិសេស ចំពោះអ្នកដែលចង់ភៀសខ្លួនចេញ និងអ្នក ដែលចង់បន្តរស់នៅទីនោះ។

មន្រ្តីការទូតបារាំងដដែលបានបន្ថែមថា ក្រុមប្រទេសបស្ចិមលោក និងក្រុម ប្រទេសអារ៉ាប់ក្នុងតំបន់ដែលជាអ្នកគាំទ្រក្រុមប្រឆាំងបានទាមទារជាថ្មីឲ្យមានដំណោះ ស្រាយតាមផ្លូវសន្តិវិធីដែលមិនមែនកំណត់ ដោយប្រទេសរុស្ស៊ីជាសម្ពន្ធមិត្តរបស់ស៊ីរីនោះទេមានន័យថា ការមានប្រៀបកម្លាំងទ័ពរបស់រដ្ឋាភិបាលស៊ីរីដោយមានជំនួយពីរុស្ស៊ីលើក្រុមប្រឆាំងមិនអាចជាមូលដ្ឋានក្នុងការបន្តរក្សាអំណាចស្របច្បាប់របស់លោកប្រធានាធិបតីស៊ីរីអាសាដបានឡើយ។ ក្រៅពីបារម្ភស្ថានការណ៍នៅទីក្រុងអាឡិប កិច្ចប្រជុំក្នុងទីក្រុងប៉ារីសថ្ងៃនេះក៏ផ្តោតលើទីក្រុងស៊ីរីរ៉ាកាដែលកំពុងស្ថិតក្រោមការកាន់កាប់របស់អង្គការរដ្ឋអ៊ិស្លាម។

មន្រ្តីការទូតបស្ចិមលោកបានយល់ ឃើញដូចគ្នាថា ការវាយដណ្តើមទីក្រុងរ៉ាកាពិតជាពិបាក និងត្រូវប្រើពេលយូរ។ ដោយ ឡែកកិច្ចប្រជុំយោធានិងការទូតរវាងអាមេរិកនឹងរុស្ស៊ីក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ក៏នឹងផ្តោតសំខាន់លើស្ថានការណ៍ក្នុងទីក្រុង អាឡិបដែរ ពិសេសស្វែងរកបទឈប់បាញ់ ការជម្លៀសជនស៊ីវិលនិងការដឹកជញ្ជូន ជំនួយមនុស្សធម៌។ អ្វីជាការកត់សម្គាល់ កិច្ចប្រជុំទាំងពីរថ្ងៃនេះបានធ្វើឡើង បន្ទាប់ពីអង្គការសហប្រជាជាតិបានព្រមព្រៀងគ្នាក្នុងសំឡេងភាគច្រើនទាមទារឲ្យបិទ បញ្ចប់អំពើហិង្សានៅស៊ីរី៕ ម៉ែវ សាធី

isil990


ចែករំលែក៖