ព័ត៌មានទាន់ហេតុការណ៍៖

វិភាគព័ត៌មានអន្តរជាតិ៖ តើពិភពលោកអាចនឹងប្រឈមគ្រោះថ្នាក់ក្រោយលោក ដូណាល់ ត្រាំ ដឹកនាំមែនឬ?

ចែករំលែក៖

នៅពេលនេះលោក ដូណាល់ ត្រាំ បានជាប់ឆ្នោតទាំងពីរលើកគឺការបោះឆ្នោត សកលនៅថ្ងៃទី៨ ខែវិច្ឆិកា ដោយទទួល អាសនៈរហូតដល់ទៅ៣០៦ ខណៈដែល តម្រូវការតែ២៧០ប៉ុណ្ណោះ។ ចំណែកនៅក្នុងការបោះឆ្នោតពីសំណាក់តំណាងរាស្ត្រជាង៥០០រូបនៅអាមេរិក ដែលជាការបោះឆ្នោតសម្រេចចុងក្រោយលោក ត្រាំ បន្ត ទទួលជ័យជម្នះទៀត។

សារព័ត៌មានជាច្រើនផ្សាយថា លោក ដូណាល់ ត្រាំ ត្រូវបានគេចាត់ទុកថាជាប្រធានាធិបតីដែលមានគ្រោះថ្នាក់និងពិបាកស្មាន បំផុតលើពិភពលោក។

ជាការពិតណាស់សូម្បីតែការបោះឆ្នោត ក៏ពិបាកក្នុងការស្មានដោយប្រព័ន្ធផ្សព្វ ផ្សាយនានា រួមទាំងអ្នកនយោបាយអ្នក វិភាគបានប្រឆាំងនឹងលោក ដូណាល់ ត្រាំ ទាំងអស់សូម្បីតែការស្ទង់មតិក៏លោក ដូ ណាល់ ត្រាំ ចាញ់ផងដែរ ដល់ពេលបោះឆ្នោតពិតប្រាកដលោកបែរជាយកឈ្នះ យ៉ាងច្រើនទៅវិញ។

សារព័ត៌មាន Guardian បានផ្សាយថា ពលរដ្ឋអាមេរិកពេញចិត្តក្នុងការជ្រើស រើសប្រធានាធិបតីដែលមានគ្រោះថ្នាក់ បំផុត។ ពិភពលោកនឹងមានរឿងរ៉ាវជា ច្រើនត្រូវព្រួយបារម្ភក្នុងពេលខាងមុខ។ លោក ដូណាល់ ត្រាំ នឹងធ្វើអ្វីគ្រប់យ៉ាងឲ្យតែលោកចង់ធ្វើ។

ចំណែកសារព័ត៌មាន Sueddeutsche Zeitung របស់អាល្លឺម៉ង់បានវាយតម្លៃថា «នេះមិនមែនជាយុទ្ធនាការឃោសនាទៀតឡើយគឺជាវិបត្តិជាតិនឹងបញ្ចប់ទៅដោយសោកនាដកម្ម។ លោក ដូណាល់ ត្រាំ បានក្លាយជាប្រធានាធិបតីអាមេរិករឿងមិននឹកស្មានដល់នឹងក្លាយជាការពិត។

សារព័ត៌មាន Cronica Del Hoy របស់ មិុចស៊ីកូបានវាយតម្លៃថា «ដំណឹងអាក្រក់ពីភាគខាងជើងមិុចស៊ីកូ និងពិភពលោក ទាំងមូល»។

សារព័ត៌មានដេលីមេលរបស់អង់គ្លេសក៏បានផ្សាយថា «ពលរដ្ឋអាមេរិកបានមើល ស្រាលពីលទ្ធភាពទទួលជ័យជម្នះរបស់លោក ត្រាំ ទាំងនោះនឹងធ្វើឲ្យមានរឿងអាក្រក់កើតឡើងជាមិនខាន»។

សារព័ត៌មាន Liberation របស់បារាំង បានផ្សាយថា «ជ័យជម្នះរបស់លោក ដូ ណាល់ ត្រាំ គឺជាការតក់ស្លុតមួយគឺជាមេឃ បន្ទោសលើអាកាសដ៏ស្ងប់ស្ងាត់»។ សារ ព័ត៌មានខាងលើបានវិភាគថា «លោក ដូណាល់ ត្រាំ នឹងក្លាយជាប្រធានាធិបតី អាមេរិក ហើយសិទ្ធិគ្រប់គ្រងពិភពលោកស្ថិតនៅក្នុងដៃរបស់ប្រធានាធិបតីដែល មានការប្រកានពូជសាសន៍ និយាយកុហក ប្រកាន់ភេទ និងនិយាយស្តីគ្មានសុជីវធម៌ ដែលគួរឲ្យស្អប់»។

ជោគជ័យលោក ត្រាំ ក៏បានធ្វើឲ្យមាន ការបារម្ភ ៅអាស៊ីជាពិសេសតែម្តង ព្រោះ អាស៊ីគាំទ្រនយោបាយការបរទេសលោក អូបាម៉ា ឥឡូវអាស៊ីកំពុងបារម្ភពីផលវិបាកសេដ្ឋកិច្ច។ ក្រោយលោកត្រាំឡើងជា ប្រធានាធិបតី។ ទាក់ទងនឹងប្រធានបទ សាសនាវិញនៅតាមប្រទេសកាន់សាសនា អ៊ិស្លាមដូចជាឥណ្ឌូណេស៊ីគេបានចោទ សួរជាសំណួរថា តើអាចនឹងមានសង្គ្រាម កើតឡើងដែរឬទេ? តើអាមេរិកអាចនឹង វាយប្រហារអ្នកកាន់សាសនាអ៊ិស្លាមដែរឬទេ?

ទោះយ៉ាងនេះក្តីទួរគីកាន់សាសនា អ៊ិស្លាមបានអបអរលោក ត្រាំ ដោយឆ្លៀត លើកឡើងថា ទំនាក់ទំនងរវាងប្រទេសទាំង ២ឈានទៅរកទំព័រថ្មីមួយទៀត បើអាមេ រិកព្រមប្រគល់មេចលនាហ្គូលិនដែល ជាប់ចោទថា បានបង្ករដ្ឋប្រហារនៅទួរគី នោះមកឲ្យទួរគីកាត់ទោស។

អុីរ៉ង់ដែលបានសម្រេចចេញកិច្ចព្រមព្រៀងនុយក្លេអ៊ែរពហុភាគីជាមួយអាមេរិក និងប្រទេសមហាអំណាចចំនួន៥ផ្សេង ទៀតបានប្រតិកម្មទាមទារឲ្យលោក ដូ ណាល់ ត្រាំ គោរពតាមកិច្ចព្រមព្រៀងនេះ។ ប្រមុខការទូតបារាំងហ្សង់ម៉ាក អៃរ៉ូល ក៏ សម្តែងការបារម្ភពីអនាគតកិច្ចព្រមព្រៀងនុយក្លេអ៊ែរអីុរ៉ង់នេះដែរ។

សហភាពអឺរ៉ុបបានលើកឡើងពីការងារ បន្តកិច្ចសហប្រតិបត្តិការរវាងអាមេរិកជា មួយអឺរ៉ុបដើម្បីធ្វើការក្នុងសំណុំរឿងមួយ ចំនួនដូចជាការកម្ចាត់ក្រុមភេរវជនរដ្ឋ អ៊ិស្លាមបូរណភាពដែនដីអ៊ុយក្រែនការប្រែប្រួលអាកាសធាតុជាដើម។

លោក ដូណាល់ ថាស្ក ជាប្រធានសភា អឺរ៉ុបលើកឡើងថា លោកមិនបានរីករាយ នឹងជោគជ័យលោកត្រាំទេ ប៉ុន្តែលោក ត្រាំ ជាប្រធានាធិបតី ដូច្នេះលោក ត្រាំ មាន សិទ្ធិនឹងទទួលឱកាសដែលត្រូវផ្តល់ឲ្យគាត់។ សហភាពអឺរ៉ុបបានស្នើឲ្យលោក ត្រាំ មក ចូលរួមជំនួបកំពូលអឺរ៉ុប-អាមេរិក។ ប្រទេស នៅអឺរ៉ុបដូចជា អង់គ្លេស អុីតាលី ហុងគ្រី បាននាំគ្នាអបអរជាផ្លូវការចំពោះជោគជ័យរបស់លោកត្រាំ។

នៅបារាំងលោកស្រី ម៉ារី ឡឺពិន ជាមេ ដឹកនាំបក្សស្តាំនិយមជ្រុលជាបក្សលំដាប់ទី៣ បានចេញមុខអបអរជោគជ័យលោក ត្រាំ ទាំងមុនពេលដែលលោកត្រាំជាប់ឆ្នោត ផ្លូវការទៅទៀត។

ប៉ុន្តែប្រធានាធិបតី ហ្វ្រង់ស័រ ហូលឡង់ ដែលធ្លាប់រិះគន់លោកត្រាំ និងប្រដូចលោក ត្រាំ ទៅនឹងមេដឹកនាំបក្សស្តាំនិយមជ្រុលនោះបានប្រតិកម្មថា យើងត្រូវតែដើរឲ្យ ហួសពីភាពភ័យខ្លាច និងគោរពមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ។ ទោះយ៉ាង នេះក្តីលោក ហូលឡង់ លើកឡើងថា សហ រដ្ឋអាមេរិកនៅតែជាដៃគូនាំមុខសម្រាប់ បារាំង។

មន្ត្រីបក្សកាន់អំណាចបារាំងមួយចំនួនបារម្ភថា ពេលលោក ត្រាំ កាន់អំណាចអាច នឹងនាំឲ្យមានការបែងចែកប្រកាន់ពូជ សាសន៍រវាងជនជាតិស្បែកសនឹងស្បែកខ្មៅរវាងបញ្ញវន្តកាន់តែច្រើនឡើង។

ជាមួយគ្នានោះប្រទេសជាច្រើនក៏បានអបអរសាទរដល់លោក ដូណាល់ ត្រាំ ដែលបានជាប់ឆ្នោតក្លាយជាប្រធានាធិបតីអាមេរិក។

នៅអាស៊ីប្រធានាធិបតីចិន ស៊ី ជីនពីង បានអបអរ និងបង្ហាញការអន្ទះសាចង់ធ្វើការជាមួយលោកដូណាល់ ត្រាំ ដោយផ្អែក លើការគោរពគ្នាទៅវិញទៅមក។ នាយករដ្ឋ មន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ វិញបានស្វាគមន៍ ជោគជ័យលោក ត្រាំ ដោយអះអាងថា សម្ពន្ធភាពរវាងជប៉ុននឹងអាមេរិកគ្មានអ្វីប្រែប្រួលទេ។ យោងតាមលោក អាបេ ជប៉ុននិងអាមេរិកផ្តល់តម្លៃរួមគ្នាទៅលើសេរីភាព លទ្ធិប្រជាធិបតេយ្យសិទ្ធិមនុស្ស និងនីតិរដ្ឋ។

ប្រធានាធិបតីហ្វុីលីពីន ឌុយទែរតេ ដែលគេធ្លាប់ឲ្យប្រសិទ្ធនាមថា ជា ត្រាំ របស់ ហ្វុីលីពីននោះបានថ្លែងការអបអរក្រៃលែងចំពោះជោគជ័យលោក ត្រាំ ។ លោក ឌុយ ទែរតេ លើកឡើងថា លោករង់ចាំធ្វើការជាមួយរដ្ឋបាលអាមេរិករបស់លោក ត្រាំ ដើម្បី ពង្រឹងទំនាក់ទំនងទ្វេភាគីផ្អែកលើការគោ រពគ្នាទៅវិញទៅមក៕ ម៉ែវ សាធី

trump


ចែករំលែក៖