ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមIS អំពាវនាវឲ្យបើកការវាយប្រហារ ស្ថានទូតរុស្ស៊ីនៅជុំវិញពិភពលោក

ចែករំលែក៖

ក្រុមភេរវកម្មIS បានអំពាវនាវឲ្យបើកការវាយប្រហារទៅលើទីតាំងស្ថានទូតរុស្ស៊ី និងមន្ត្រីទូតរុស្ស៊ីនៅជុំវិញពិភពលោក ដើម្បីគំរាមកំហែងលោកពូទីន ។ ការវាយប្រហារនឹងត្រូវធ្វើឡើងនៅក្នុងប្រទេសដែលមានក្រុមភេរវកម្ម លាក់ខ្លួន។

ក្រុមIS បានអំពាវនាវដល់ខ្មាន់កាំភ្លើងរបស់ខ្លួនវាយប្រហារទៅលើរុស្ស៊ី ដូចដែលការបាញ់សម្លាប់អគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅទួរគីកាលពីថ្ងៃទី១៩ ធ្នូ ជាដើម។ ការវាយប្រហារទាំងនោះ គឺជាការសងសឹងទៅលើរុស្ស៊ីដែលបានចូលរួមនៅក្នុងសង្គ្រាមវាយប្រហារក្រុមIS នៅក្នុងប្រទេសស៊ីរី ។

ពាក់ព័ន្ធនឹងការគំរាមកំហែងនោះដែរ ប្រធានាធិបតីពូទីន បានស្នើឲ្យពង្រឹងសន្តិសុខការពារបណ្តាស្ថានទូតរុស្ស៊ីជុំវិញពិភពលោក ។ លោកពូទីនបញ្ជាក់ថា «ខ្ញុំស្នើដល់កម្លាំងពិសេសមានវិធានការការពារមន្ត្រីស្ថានទូត ទាំងនៅក្នុងប្រទេស និងនៅជុំវិញពិភពលោក តាមរយៈសហការជាមួយកម្លំាងសន្តិសុខនៅក្នុងប្រទេសដែលមានទំនាក់ទំនងការទូត ។

នៅពេលនេះ រុស្ស៊ីប្រឈមនឹងការវាយប្រហារកាន់តែខ្លាំងឡើង ដោយសារតែ រុស្ស៊ីបានចូលរួមនៅក្នុងសង្គ្រាមវាយប្រហារក្រុម IS នៅក្នុងប្រទេសស៊ីរី ក្នុងនោះ ដណ្តើមបានទីក្រុងអាឡែបូមកគ្រប់គ្រងវិញ។

បន្ទាប់ពីឃាតកម្មនោះឯង លោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន ទាំងយប់តែម្តង បានរួមប្រជុំនៅវិមានក្រេមឡាំង រដ្ឋមន្ត្រីក្រសួងការបរទេស នាយកចារកិច្ចក្រៅប្រទេស និងនាយកស្ថាប័នសន្តិសុខជាតិរុស្ស៊ី ដោយជាបឋមគាត់សំដែងការរួមមរណទុក្ខយ៉ាងជ្រាលជ្រៅ ទៅកាន់គ្រួសារលោកទូតនោះ ដែលគាត់ចាត់ទុកជាអ្នកការទូតដ៏ត្រចះត្រចង់ ហើយហៅ ឃាតកម្មនោះថា ជាទង្វើ “គម្រក់” និងជាអំពើបង្កហេតុ ដែលចម្លើយអាចមានតែមួយគត់គឺ ត្រូវបង្កើនកាន់តែខ្លាំងក្លា ការប្រយុទ្ធទល់នឹងភេរវកម្ម។

ថ្លែងក្នងកិច្ចប្រជុំនោះលោកប្រមុខរដ្ឋរុស្ស៊ី ពូទីន លើកឡើងជាអាទិ៍៖ -“ខ្ញុំសូមក្រសួងការបរទេសរៀបចំនីតិវិធីសម្រាប់បំពាក់ជូនលោកអគ្គរដ្ឋទូតរុស្ស៊ី Andrei Karlovនៅតួកគី ដែលត្រូវបានភេរវជនបាញ់សម្លាប់នៅក្រុងអង់ការ៉ាគឺគ្រឿងឥស្សរិយយស បច្ឆា មរណៈ និងសកម្មភាពដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធគាត់ជាចីរកាលតែម្តង”។ លោកKarlovជាអ្នកការទូតដ៏ត្រចះត្រចង់ មានឈ្មោះល្បីក្នុងប្រទេសដែលគាត់បានប្រចាំការបំពេញបេសកកម្មការទូត។គាត់ជាបញ្ញាវន្តកម្រិតខ្ពស់ មានចរិតទន់ភ្លន់ និងស្លូតបូត ។

ឃាតកម្មដែលប្រព្រឹត្តនោះ គឺជាអំពើបង្កហេតុឥតប្រកែកបាន សំដៅបង្ខូចធម្មនិយាមកម្មទំនាក់ទំនងរុស្ស៊ី-តួកគី ផ្តាច់កុំឲ្យកើតមានទៅរួចអភិក្រមសន្តិភាពនៅស៊ីរីដែលកំពុងទទួលការជួយជ្រោមជ្រែងយ៉ាងសកម្មពីសំណាក់ រុស្ស៊ី តួកគី អ៊ីរ៉ង់ និងប្រទេសឯទៀត ដែលនាំគ្នាយកចិត្តទុកដាក់ ដោះស្រាយជម្លោះនៅស៊ីរី។ ចម្លើយតែមួយគត់ដែលអាចមានតបនឹងអំពើ បង្កហេតុនេះ គឺ បង្កើនការប្រយុទ្ធទល់នឹងភេរវកម្មហើយពួកចោរព្រៃវានឹងស្គាល់ក្លិនចម្លើយនេះឯង ៕  ម៉ែវ សាធី

148237639855895-is 148237639889136-is2


ចែករំលែក៖