ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែប្រយុទ្ធអាល្លឺម៉ង់ Julian Draxler យល់ព្រមផ្លាស់ទៅកាន់ក្លិបParis Saint-Germainរបស់បារាំង

ចែករំលែក៖

ក្លិបបាល់ទាត់ Wolfsburg នៅក្នុងក្រប ខ័ណ្ឌអាល្លឺម៉ង់ Bundesliga បានបញ្ជាក់ ថា ខ្សែប្រយុទ្ធ Julian Draxler បានយល់ព្រមផ្លាស់ទៅលេងឲ្យក្លិបយក្សរបស់បារាំងParis Saint-Germain ហើយ ។

ខ្សែប្រយុទ្ធអន្តរជាតិអាល្លឺម៉ង់វ័យ២៣ឆ្នាំរបស់ក្លិប Wolfsburg បានចុះហត្ថ លេខាលេងឲ្យ Paris Saint-Germain រយៈពេល៤ឆ្នាំកន្លះក្នុងតម្លៃខ្លួន៤២លានអឺរ៉ូស្មើនឹង៣៥,៧៥លានផោន។
សេចក្តីថ្លែងការណ៍មួយរបស់ក្លិប Wolf sburg បានឲ្យដឹងថា “Julian Draxler នឹង ចាកចេញពីក្លិប VfL Wolfsburg ទៅកាន់ ក្លិបនៅបារាំងParis Saint-Germain។ ក្លិបទាំងពីរសូមរក្សាការសម្ងាត់នៃព័ត៌មានលម្អិត ចំពោះទឹកប្រាក់នៃការផ្ទេរនេះ។”

លោក Valerien Ismael អ្នកចាត់ការ ទូទៅក្លិប Wolfsburg បានថ្លែងថា “Julian Draxler ជាកីឡាករលេចធ្លោម្នាក់។ខ្ញុំសង្ឃឹមថាគាត់នឹងទទួលបានជោគជ័យពេលផ្លាស់ ទៅកាន់ប្រទេសបារាំង។”

គួរបញ្ជាក់ថា Draxler ផ្លាស់ចេញពី ក្រុម Schalke មកកាន់ក្លិប Wolfsburg ក្នុង ខែសីហាឆ្នាំ២០១៥។ ក្នុងរដូវកាលថ្មីនេះគាត់បានបង្ហាញខ្លួន១៤ដងហើយមិនទាន់បានស៊ុតបាល់បញ្ចូលទីនៅឡើយទេ ៕

vfl-wolfsburg-v-pfc-cska-moskva-uefa-champions-league


ចែករំលែក៖