ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់យន្តហោះ១០លើកសម្លាប់មនុស្សច្រើនបំផុតនៅក្នុងឆ្នាំ២០១៦

ចែករំលែក៖

នៅក្នុងឆ្នាំ២០១៦នេះវិស័យអាកាស ចរណ៍ពិភពលោកប្រឈមនឹងគ្រោះថ្នាក់ជាច្រើនដោយបានសមា្លប់អ្នកដំណើររាប់ រយនាក់។ ខាងក្រោមនេះគឺជាគ្រោះថ្នាក់យន្តហោះទាំង១០ករណីដែលមហាជនលើពិភពលោកចាប់អារម្មណ៍បំផុត៖

១-ធ្លាក់យន្តហោះយោធារុស្ស៊ីសម្លាប់ មនុស្ស៩២នាក់
យន្តហោះយោធាប្រភេទ Tu-154 របស់ រុស្ស៊ីបានធ្លាក់នៅក្នុងសមុទ្រខ្មៅកាលពីថ្ងៃ ទី២៥ ខែធ្នូ បណ្តាលឲ្យអ្នកដំណើរ៩២នាក់ នៅលើយន្តហោះរួមទាំងក្រុមពហុនិកាស្លាប់ ទាំងអស់។ យន្តហោះនោះបានធ្លាក់នៅក្នុង សមុទ្រខ្មៅពេលធ្វើដំណើរហោះហើរពី ទីក្រុងសូជីប្រទេសរុស្ស៊ីឆ្ពោះទៅកាន់ប្រទេស ស៊ីរីដើម្បីចូលរួមប្រគំតន្ត្រីសម្រាប់យោធា រុស្ស៊ីនៅទីនោះ។ មកទល់ពេលនេះរុស្ស៊ី មិនទាន់បញ្ជាក់ពីមូលហេតុច្បាស់លាស់នៅឡើយទេ។

២-ធ្លាក់យន្តហោះដឹកក្រុមកីឡាករក្លិប Chapecoense ស្លាប់៧១នាក់
នៅថ្ងៃទី២៩ ខែវិច្ឆិកា យន្តហោះ RJ-85 របស់ក្រុមហ៊ុន LAMIA Bolivia មានលេខហោះហើរ CP 2933 ដឹកអ្នក ដំណើរ៦៨នាក់ភាគច្រើនជាកីឡាករក្លិប Chapecoense និងក្រុមពហុនិកា៩នាក់ បានធ្លាក់នៅក្នុងប្រទេសកូឡុំប៊ី។ គ្រោះថ្នាក់ ខាងលើសម្លាប់មនុស្ស៧១នាក់និងនៅរស់៦នាក់។ មូលហេតុគឺដោយសារតែយន្តហោះអស់សាំងពាក់កណ្តាលផ្លូវ។ លើសពីនេះទៅទៀតអាកាសយានឹកមិនផ្តល់ព័ត៌មានទាន់ពេលវេលា។

៣-ស្លាប់៦៦នាក់ក្នុងគ្រោះថ្នាក់ធ្លាក់ យន្តហោះអេហ្ស៊ីបនៅសមុទ្រមេឌីទែរ៉ាណេ
នៅថ្ងៃទី១៥ ខែឧសភា យន្តហោះ Airbus A320 មានលេខហោះហើរ MS 804 ដឹកអ្នកដំណើរ៦៦នាក់បានធ្លាក់នៅសមុទ្រ មេឌីទែរ៉ាណេក្នុងពេលហោះហើរចេញពី bjrTes បារំាងទៅកាន់ទីក្រុងកៃរ៉ូប្រទេសអេហ្ស៊ីប។ មន្ត្រីអេហ្ស៊ីបបានឲ្យដឹងថា មកទល់ពេលនេះគេមិនទាន់អាចសន្និដ្ឋានបាន ពីមូលហេតុនៃការធ្លាក់យន្តហោះនោះឡើយ។

៤-ស្លាប់៦២នាក់នៅក្នុងគ្រោះថ្នាក់ធ្លាក់ យន្តហោះរបស់ក្រុមហ៊ុន Dubai នៅរុស្ស៊ី
កាលពីថ្ងៃទី១៩ ខែមីនា យន្តហោះប៊ូ អីុង៧៣៧ហោះហើរចេញពីទីក្រុងឌូបៃ បានជួបគ្រោះថ្នាក់ពេលចុះចត់នៅក្នុង អាកាសយានដ្ឋានអន្តរជាតិ Rostovon Don ប្រទេសរុស្ស៊ីធ្វើឲ្យអ្នកដំណើរទាំង អស់នៅលើយន្តហោះស្លាប់។ មូលហេតុ បណ្តាលឲ្យគ្រោះថ្នាក់នេះនៅមិនទាន់ដឹងច្បាស់នៅឡើយ ប៉ុន្តែតាមការសន្និដ្ឋានជា បឋមគឺដោយសារតែការចុះអ័ព្ទមើលផ្លូវ មិនឃើញពេលចុះចត។

៥-ស្លាប់៤៧នាក់ក្នុងគ្រោះថ្នាក់យន្តហោះនៅប៉ាគិស្ថាន
នៅថ្ងៃទី៧ ខែធ្នូ យន្តហោះដឹកអ្នក ដំណើរមួយគ្រឿងរបស់ប៉ាគីស្ថានមាន លេខហោះហើរ PK 661 ដឹកអ្នកដំណើរ៤៧ នាក់ហោះហើរពីទីក្រុង Chitral ឆ្ពោះទៅកាន់ទីក្រុងអ៊ិស្លាមម៉ាបាដប្រទេសប៉ាគីស្ថាន បានបាត់ទំនាក់ទំនងពីប្រព័ន្ធរ៉ាដា។ ក្រោយ មកគេរកឃើញធ្លាក់នៅតំបន់ភ្នំចម្ងាយពី ទីក្រុងអ៊ិស្លាមម៉ាបាដប្រមាណ៥០គីឡូម៉ែត្រ នៅភាគខាងជើង។ មូលហេតុបណ្តាលឲ្យមានគ្រោះថ្នាក់ខាងលើគឺដោយសារតែ ម៉ាស៊ីនយន្តហោះជួបបញ្ហាខូច។

៦-យន្តហោះនេប៉ាល់បុកភ្នុំស្លាប់២៣នាក់
កាលពីថ្ងៃទី២៤ ខែកុម្ភៈ យន្តហោះដឹកអ្នកដំណើរធុនតូចមួយគ្រឿងប្រភេទ Twin Otter របស់ក្រុមហ៊ុនអាកាសចរណ៍ Tara Airlines ប្រទេសនេប៉ាល់បានជួបគ្រោះថ្នាក់ ធ្លាក់ពេលធ្វើដំណើរហោះហើរទៅកាន់ ទីក្រុង Pkhara ។ អ្នកដំណើរ២០នាក់និង ក្រុមអាកាសយានិក៣នាក់បានស្លាប់ក្នុងគ្រោះថ្នាក់នោះ។ ហេតុការណ៍គ្រោះថ្នាក់កើតឡើងពេលអាកាសយានិកព្យាយាមចុះចតជាបន្ទាន់ ។

៧-ធ្លាក់យន្តហោះនៅ Papua new Guinea ស្លាប់១២នាក់
នៅថ្ងៃទី១៣ ខែមេសា យន្តហោះធុន តូចមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Sunbird Aviation បានធ្លាក់នៅក្បែរ អាកាសយានដ្ឋាន Papua new Guinea បណ្តាលឲ្យអ្នកដំណើរ១២នាក់ស្លាប់។ មូលហេតុបណ្តាលឲ្យគ្រោះថ្នាក់ខាងលើដោយសារតែខូចម៉ាស៊ីន។

៨-ធ្លាក់យន្តហោះនៅសូម៉ាលី
កាលពីថ្ងៃទី២ ខែកុម្ភៈ គ្រាប់បែកបានផ្ទុះនៅក្នុងដងខ្លួននៃយន្តហោះ A-321 ហោះ ហើរចេញពីទីក្រុង Mogadishu ប្រទេសស៊ូម៉ាលីឆ្ពោះទៅកាន់ទីក្រុង Djibouti បណ្តាល ឲ្យអ្នកដំណើរម្នាក់ខ្ទាត់ចេញទៅក្រៅក្នុង កម្ពស៤គីឡូម៉ែត្រធ្លាក់ចុះដីស្លាប់និងពីរ នាក់ទៀតរងរបួសស្រាល។ ជាភព្វសំណាង យន្តហោះបានចុះចត់ទាន់ពេលវេលា។ សូមបញ្ជាក់ថា យន្តហោះពេលជួបគ្រោះថ្នាក់ខាងលើមានអ្នកដំណើរដល់ទៅ៧៥នាក់។

៩-ឆេះយន្តហោះដឹកអ្នកដំណើរ១៧០នាក់នៅជីកាហ្គោសហរដ្ឋអាមេរិក
កាលពីថ្ងៃទី២៨ ខែតុលា យន្តហោះ មួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ American Airlines ដឹកអ្នកដំណើរ១៧០នាក់បានឆាបឆេះពេលត្រៀមហោះហើរ ចេញពីអាកាសយានដ្ឋានអន្តរជាតិ O’hare នៅទីក្រុងជីកាហ្គោ។ ក្នុងហេតុការណ៍ខាង លើបណ្តាលឲ្យមនុស្ស៨នាក់រងរបួស។ មន្ត្រីអាកាសចរណ៍អាមេរិកបានឲ្យដឹងថា មូលហេតុគឺបណ្តាលមកពីផ្ទុះកង់ពេល ត្រៀមហោះហើរទើបបណ្តាលឲ្យឆេះបែបនេះ។

១០-យន្តហោះដឹកអ្នកដំណើរ២៧៥នាក់ឆាបឆេះពេលចុះចតនៅទីក្រុងឌូបៃ
កាលពីថ្ងៃទី៣ ខែសីហា យន្តហោះ Ek521 របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ចុះចតដោយពោះពេលកង់យន្តហោះមិនព្រមធ្លាក់មកនៅក្នុងអាកាសយាន ដ្ឋានឌូបៃ។ ជាភព្វសំណាងអ្នកដំណើរទាំង ២៧៥នាក់នៅលើយន្តហោះបានចាកចេញ ទាន់ពេលវេលាក្រោយយន្តហោះចុះដល់ដី មិនបណ្តាលឲ្យមានអ្នកស្លាប់នោះឡើយ៕ ម៉ែវ សាធី

1 2 3 4 5 6 7 8 9 10


ចែករំលែក៖