ព័ត៌មានទាន់ហេតុការណ៍៖

កូនស្រីមិត្តភក្តិប្រធានាធិបតីកូរ៉េខាងត្បូងត្រូវចាប់ខ្លួននៅដាណឺម៉ាក

ចែករំលែក៖

ប៉ូលិសដាណឺម៉ាកបានឃាត់ខ្លួនកូនស្រី របស់ Choi Soon Sil ដែលជាមិត្តភក្តិជិតស្និទ្ធបំផុតរបស់ប្រធានាធិបតីកូរ៉េងខាង ត្បូង និងជាដើមហេតុបណ្តាលឲ្យមានវិវាទនយោបាយទ្រងទ្រាយធំជាប្រវត្តិសាស្ត្រនៅក្នុងប្រទេសនេះធ្វើឲ្យគណបក្សកាន់ អំណាចត្រូវបែកបាក់ ខ្លះចេញទៅបង្កើត បក្សមួយដាច់ដោយឡែករបស់ខ្លួន។

នាង Chung Yoo Ra អាយុ២០ឆ្នាំ រងការចោទប្រកាន់ថា បានចូលទៅប្រទេសដាណឺម៉ាកដោយខុសច្បាប់។ រឿងអាស្រូវ របស់ Choi Soon Sil បានបែកធ្លាយកាលពី ខែតុលា ឆ្នាំ២០១៦។ លោកស្រី Choi រងការចោទប្រកាន់ថាបានប្រើប្រាស់ទំនាក់ ទំនងជិតស្និទ្ធជាមួយប្រធានាធិបតីដើម្បី ផលប្រយោជន៍ផ្ទាល់ខ្លួន។ មិនត្រឹមតែ ប៉ុណ្ណោះលោកស្រីរងការចោទប្រកាន់ថាជាមនុស្សគ្មានតួនាទី តែដឹងរឿងរ៉ាវសម្ងាត់ របស់ជាតិ។ លោកស្រី Choi ក៏រងការ ចោទប្រកាន់ពីបទរៀបចំឲ្យនាង Chung Yoo Ra ចូលរៀននៅមហាវិទ្យាល័យ លំដាប់កំពូលរបស់ប្រទេសនេះផងដែរ។

យោងតាមប្រភពព័ត៌មានពីភ្នាក់ងារ ប៉ូលិសជាតិបានឲ្យដឹងថា អាជ្ញាធរពង្រឹង និងអនុវត្តច្បាប់នៅក្នុងសហភាពអឺរ៉ុបបានកត់សម្គាល់សមភាគីកូរ៉េខាងត្បូងរបស់ ពួកគេឃើញថា កញ្ញា ជុង យូរ៉ា ត្រូវបាន ចាប់ខ្លួននៅព្រឹកថ្ងៃចន្ទនេះពីបទស្នាក់នៅដោយខុសច្បាប់នៅក្នុងទីក្រុងដាណឺម៉ាក។

ការចាប់ខ្លួនកូនស្រីរបស់លោកស្រី ឆយ ស៊ុនស៊ីល ដែលជាមនុស្សជំនិតរបស់ លោកស្រីប្រធានាធិបតីកូរ៉េខាងត្បូង ផាក គឿនហេ ព្រះរាជអាជ្ញាបានធ្វើការស្រាវជ្រាវទៅក្នុងការពាក់ព័ន្ធនឹងរឿងអាស្រូវ អំពើពុករលួយរបស់លោកស្រី ផាក និង មិត្តជិតស្និទ្ធរបស់លោកស្រី និងបានស្នើឲ្យ ប៉ូលិសអន្ដរជាតិដាក់ឈ្មោះកូនស្រីរបស់លោកស្រី ស៊ុនស៊ីល នៅក្នុងបញ្ជីដែលគេ ចង់បាន និងឈានដល់ការចាប់ខ្លួនបាននៅព្រឹកថ្ងៃចន្ទនេះតែម្ដង។

នៅយប់ឆ្លងឆ្នាំប្រជាជនកូរ៉េខាងត្បូង ប្រមាណកន្លះលាននាក់បានជួបជុំគ្នានៅ មុខអគាររដ្ឋសំខាន់ៗ ដែលរួមមានវិមាន ប្រធានាធិបតី និងផ្ទះរបស់នាយករដ្ឋមន្រ្តី។ ក្រុមបាតុករបានស្រែកទាមទារឲ្យគេចាប់លោកស្រីប្រធានាធិបតី ផាក គឿនហេ ដាក់ពន្ធនាគារក្នុងរឿងអាស្រូវឃុបឃិត ប្រព្រឹត្តអំពើពុករលួយ។

នៅដំណាច់ឆ្នាំនេះលោកស្រីប្រធានា ធិបតីកូរ៉េខាងត្បូងមិនបានទទួលពាក្យជូនពរពីប្រជាជននៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីទេ។ ផ្ទុយទៅវិញនៅលើបដារបស់ប្រជាជនកូរ៉េខាងត្បូងដែលបានលើកគ្នាធ្វើបាតុកម្មរាប់ម៉ឺននាក់នៅមុខវិមានប្រធានាធិបតី គេឃើញតែអក្សរសរសេរទាមទារឲ្យលោក ស្រីប្រធានាធិបតី ផាក គឿនហេ ចុះចេញ ពីតំណែងជាបន្ទាន់។ សម្រាប់ក្រុមបាតុករ គេមិនចង់ឃើញលោកស្រី ផាក គឿនហេ នៅជាប្រធានាធិបតីសម្រាប់ឆ្នាំថ្មីឆ្នាំ២០១៧ ឡើយ។

នេះជាលើកទី១០ហើយ ដែលប្រជា ជនកូរ៉េខាងត្បូងជួបជុំគ្នានៅលើដងផ្លូវធ្វើបាតុកម្មទាមទារឲ្យប្រធានាធិបតីចុះចេញពីតំណែង។ លោកស្រី ផាក គឿនហេ បានបដិសេធមិនចុះចេញពីអំណាចនិងអះអាងថា រង់ចាំការសម្រេចរបស់តុលាការធម្មនុញ្ញ ដែលមានពេលវេលា៦ខែដើម្បីកំណត់ ជោគវាសនារបស់លោកស្រី។ លោកស្រី ផាក គឿនហេ ដែលជាប់សង្ស័យក្នុងរឿង អាស្រូវឃុបឃិតប្រព្រឹត្តអំពើពុករលួយ និងរំលោភអំណាចជាមួយមិត្តស្រី ឆយ ស៊ុនស៊ីល ត្រូវបានសភាកូរ៉េខាងត្បូងបោះ ឆ្នោតដកចេញពីតំណែង កាលពីថ្ងៃទី៩ធ្នូ កន្លងទៅ។ ក្នុងពេលរង់ចាំការសម្រេច របស់តុលាការធម្មនុញ្ញលោកស្រីមានតែឈ្មោះជាប្រធានាធិបតី តែអំណាចប្រតិ បត្តិដឹកនាំប្រទេសត្រូវផ្ទេរទៅឲ្យនាយករដ្ឋមន្រ្តីជាអ្នកកាន់កាប់។

រឿងអាស្រូវពុករលួយរបស់ថ្នាក់ដឹកនាំកំពូលរបស់កូរ៉េខាងត្បូងកាន់តែរីកមុខធំ បន្ទាប់ពីរដ្ឋអាជ្ញាកាលពីថ្ងៃសៅរ៍បានបញ្ជាឲ្យចាប់ឃុំខ្លួនអតីតរដ្ឋមន្រ្តីសុខាភិបាល និងបច្ចុប្បន្នជានាយកបេឡាសោធននិវត្តន៍ ក្នុងបទប្រព្រឹត្តពុករលួយជាមួយក្រុមហ៊ុន អេឡិចត្រូនិក Samsung ។ នៅក្នុងពេល ឃាត់ខ្លួនលោក មូន យ៉ុងយូ បានសារភាព ថា លោកធ្លាប់បានដាក់សម្ពាធទៅលើបេឡាសោធននិវត្តន៍ជាតិកូរ៉េខាងត្បូងដែលជាម្ចាស់ភាគហ៊ុនមួយរបស់ក្រុមហ៊ុនសាខា Samsung ឲ្យយល់ព្រមទទួលការច្របាច់ បញ្ចូលគ្នារវាងក្រុមហ៊ុនសាខា Samsung ទៅតាមការចង់បានរបស់ថៅកែធំ៕ ម៉ែវ សាធី

 

chung-yoo-ra


ចែករំលែក៖