ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមChapecoenseត្រូវការកីឡាករ២០នាក់មកជំនួសអ្នកដែលស្លាប់ដោយធ្លាក់យន្តហោះ

ចែករំលែក៖

ក្លិបបាល់ទាត់ Chapecoense របស់ប្រទេសប្រេស៊ីលបានប្រកាសថាខ្លួនត្រូវការជ្រើសរើសកីឡាករចំនួន២០នាក់ដើម្បីលេងក្នុងរដូវកាលថ្មីហើយរក្សាទុកលេខអាវសម្រាប់កីឡាករដែលនៅរស់រានមានជីវិតពីការ ធ្លាក់យន្តហោះ។

កីឡាករ១៩នាក់រួមទាំងបុគ្គលិកគ្រូបង្វឹក អ្នកសារព័ត៌មាន ជាច្រើននាក់ទៀតសរុបចំនួន៧១នាក់ បានស្លាប់ដោយសារធ្លាក់យន្តហោះពេលក្រុមChapecoenseធ្វើដំណើរទៅប្រកួតជាមួយនឹងក្រុមAtletico Nacionalរបស់ប្រទេសកូឡុំប៊ីក្នុងកម្មវិធីពានរង្វាន់ទ្វីបអាមេរិកខាងត្បូងCopa Sudamericanaវគ្គផ្តាច់ព្រ័ត្រ។

លោកRui Costaអគ្គនាយកផ្នែកបាល់ទាត់របស់ក្លិបChapecoenseបានថ្លែងថា “ពួកយើងកំពុង តែផ្តោតលើការខ្ចីជើងកីឡាករដោយមានក្លិបជាច្រើនជាដៃគូរបស់យើង។ ខ្សែការពារNetoនិងAlan Ruschelនឹងអាចវិលត្រលប់មកប្រកួតវិញបាន ហើយយើងនឹងរក្សាលេខអាវចាស់សម្រាប់ពួកគេដដែល។”

ក្រោយពីបានក្លាយទៅម្ចាស់ជើងឯកទ្វីបអាមេរិកខាងត្បូងដោយស្វ័យប្រវត្តិ ក្រុមChapecoenseនឹងចាប់ផ្តើមការប្រកួតបាល់ទាត់នៅក្នុងប្រទេសប្រេស៊ីលវិញនៅថ្ងៃទី២៦ ខែមករា ខាងមុខនេះ។ ដំបូងឡើយChapecoenseត្រូវបានអនុញ្ញាតឲ្យលេងនៅក្របខ័ណ្ឌកំពូលរបស់ប្រេស៊ីល រយៈពេល៣ឆ្នាំដោយមិនត្រូវកាត់ទៅលេងក្របខ័ណ្ឌក្រោមឡើយទោះបីជាពួកគេលេងមិនបានល្អក្តី តែ ក្លិបបានច្រានចោលមិនទទួលសំណើនេះវិញ ៕ ដេវីត

sr


ចែករំលែក៖