ព័ត៌មានទាន់ហេតុការណ៍៖

Axel Witselបដិសេធសំណើរបស់ក្លិបJuventusដើម្បីទៅលេងនៅចិន

ចែករំលែក៖

ខ្សែបំរើអន្តរជាតិប៊ែលហ្ស៊ីក Axel Witsel របស់ក្លិប Zenit St Petersburg បានបដិសេធសំណើររបស់ក្លិបសេះបង្កង់Juventusជើង ឯកប្រទេសអ៊ីតាលី ដើម្បីទៅទីចូលរួមក្រុម Tianjin Quanjianនៅក្នុងក្របខណ្ឌ័កំពូលរបស់ចិន។

កីឡាករវ័យ២៧ឆ្នាំ Axel Witselនេះ បាននិយាយថាវាគឺជាការសម្រេចចិត្តមួយយ៉ាងលំបាក ដោយម្ខាងគឺជាក្លិបធំល្បីនៅអឺរ៉ុប និងម្ចាងទៀតគឺជាការផ្តល់ទឹកប្រាក់ច្រើនណាស់សម្រាប់ផ្គត់ផ្គង់ដល់ គ្រួសារ។

Axel Witselនឹងទទួលបានថ្លៃឈ្នួល៣០ម៉ឺនអឺរ៉ូក្នុងមួយសប្តាហ៍ ឬក៏ស្មើនឹង២១លានអឺរ៉ូក្នុងមួយ ឆ្នាំ។ ក្លិបយក្សរបស់រុស្ស៊ី Zenit St Petersburgក៏បានបញ្ជាក់នៅលើគេហទំព័ររបស់ខ្លួនថា ក្លិបទាំងពីរបានឈានដល់កិច្ចព្រមព្រៀងទិញលក់ហើយដោយAxel Witselបានចុះហត្ថលេខាទៅលេងនៅប្រទេស ចិនរយះពេល៥ឆ្នាំ។

គួរបញ្ជាក់ថា Axel Witsel បានលេងឲ្យក្រុមជម្រើសជាតិចំនួន៧៦ដងពិសេសលេងនៅក្នុង កម្មវិធីWorld Cupឆ្នាំ២០១៤និងយូរ៉ូឆ្នាំ២០១៦ ៕ ដេវីត

witsgi_3170901b


ចែករំលែក៖