ព័ត៌មានទាន់ហេតុការណ៍៖

បាញ់ប្រហារនៅអាមេរិក បង្ហាញមុខសញ្ញាជនដៃដល់

ចែករំលែក៖

 

នៅព្រឹកថ្ងៃតី៧ ខែមករា មានការបាញ់ប្រហារមួយយ៉ាងរន្ធត់នៅអាមេរិក បានសម្លាប់មនុស្ស៥នាក់ និងរងរបួសជាច្រើននាក់ ។ នៅពេលនេះគេកំណត់អត្តសញ្ញាណបានហើយថា ជាអតីតទាហានអាមេរិកធ្លាប់ចូលរួមក្នុងសង្គ្រាមនៅក្នុងប្រទេសអីរ៉ង។

សារព័ត៌មានស CNN បានផ្សាយថា ការបាញ់ប្រហារខាងលើកើតឡើងនៅវេលាម៉ោង១៣ ថ្ងៃទី៦ ខែមករា (ម៉ោងនៅក្នុងតំបន់) ស្ថិតនៅទីតាំង យកវ៉ាលីស ពេលចុះពីយន្តហោះ ស្ថិតនៅស្ថានីយលេខ២ នៃអាកាសយានដ្ឋានអន្តរជាតិ Fort Lau Derdaleរដ្ឋ ហ្វ័រីដា អាមេរិក បណ្តាលឲ្យមនុស្ស៥នាក់ស្លាប់ និង ១៣នាក់រងរបួស។

ជនដៃដល់ត្រូវបានប៉ូលិសចាប់ខ្លួនភ្លាមៗ។ ស្នងការប៉ូលិសស្រុក Broward លោក Steve Israel បានឲ្យដឹងថា ជនដៃដល់ធ្វើសកម្មភាពតែម្នាក់ឯង មិនជាប់ពាក់ព័ន្ធនឹងក្រុមភេរវកម្មនោះឡើយ។

ក្រោយរយៈពេលជាងមួយម៉ោងនៃការបាញ់ប្រហារ មន្ត្រីទទួលខុសត្រូវបានអនុញ្ញាតឲ្យអ្នកដំណើរវិលចូលស្ថានីយខាងលើវិញ ប៉ុន្តែ ស្ថានភាពនៅទីនោះតឹងតែងដដែល។

ក្រោយហេតុការណ៍កើតឡើងជើងហោះហើរទាំងអស់នៅទីនោះ ត្រូវបានប្តូរទិសដៅហោះហើរទៅកាន់អាកាសយានដ្ឋានផ្សេងវិញ ។

នៅពេលនេះប៉ូលិសបានកំណត់អត្តសញ្ញាណបានថាជនដៃដល់មានឈ្មោះ Esteban Santiago អាយុ២៦ឆ្នាំ មានអត្តសញ្ញាណប័នយោធា។

សកម្មភាពវាយប្រហារនោះបានធ្វើឲ្យមន្ត្រីអាមេរិក រិតបន្តឹងសន្តិសុខនៅតាមអាកាសយានដ្ឋាននានាទូទាំងប្រទេស។ អាជ្ញាធរទីក្រុងញូវយ៉ក បានចាប់ផ្តើមការរឹតបន្តឹងនូវប្រព័ន្ធសុវត្ថិភាព ក៏ដូចជាកម្លាំងការពារបន្ថែមទៀតនៅឯអាកាសយានដ្ឋានអន្តរជាតិ JFK International របស់ខ្លួនក្រោយហេតុការណ៍បាញ់ប្រហារ ដែលបានសម្លាប់មនុស្ស៥នាក់ ។

ក្រុមការងារកងកម្លាំងពិសេសរបស់ទីក្រុង ត្រូវបានបំពាក់អាវុធ និងសំភារៈហើយចាប់ផ្តើមការងារឃ្លាំមើល តាមតំបន់សំខាន់នានាចំណែក ឯក្រុមកម្លាំងដោះគ្រាប់បែក ដែលមានឈ្មោះថា K-9 ក៏ត្រូវបានអជ្ញាធរដាក់ពង្រាយ ផងដែរ។

ប៉ូលីសរបស់ទីក្រុងញូវយ៉ក បានប្រកាសប្រាប់ ទៅកាន់អ្នកធ្វើដំណើរថា និងក៏អាចឃើញមានរថយន្តយោធា ជាច្រើនផងដែរ នៅអាកាសយានដ្ឋាន JFK និងក៏ដូចជាអាកាសយានដ្ឋានផ្សេងទៀត របស់ទីក្រុង ដូចជាKennedy និង LaGuardia Airport ៕ ម៉ែវ សាធី

9_1 xa-sung xa-sung-1 xa-sung4 xa-sung7


ចែករំលែក៖