ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលជំនាញឃាត់ខ្លួនជនសង្ស័យ៣នាក់ជាបន្តបន្តាប់ក្នុងករណីជួញដូរថ្នាំញៀន

ចែករំលែក៖

ខេត្តស្វាយរៀង៖ ជនសង្ស័យ៣នាក់ត្រូវ បានសមត្ថកិច្ចនគរបាលក្រុងបាវិតបានសហការជាមួយកម្លាំងជំនាញនគរបាល ដឹកនាំដោយលោក កាន កេន ប្រធានការិយាល័យប្រឆាំងគ្រឿងញៀនចុះប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន១ករណីឃាត់ខ្លួនជនបបានជាបន្តបន្ទាប់ក្នុងថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦ ក្នុងភូមិតាបិប សង្កាត់បាវិត និងភូមិត្រពាំងផ្លុង ក្រុងបាវិត ខេត្តស្វាយរៀង ។

សមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា សង្ស័យចំនួន៣នាក់ ដែលឃាត់ខ្លួនមាន ១-ឈ្មោះវ៉ា ហាប់ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ នៅភូមិត្រពាំងស្តៅ ឃុំត្រពាំងស្តៅ ស្រុរមាសហែក ខេត្តស្វាយរៀង, ឈ្មោះពេញ សោលី (ហៅលីម) ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មកររោងចក្រ នៅភូមិទ្ប សង្កាត់ពោធិ៍តាហោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង និងឈ្មោះស៊ន ប្រុស ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មកររោងចក្រ នៅភូមិពន ឃុំច្រែ ស្រុកមេសាង ខេត្តព្រៃវែង ។

សមត្ថកិច្ចបន្តថា វត្ថុតាងដែលរឹបអូសបានរួមមានម្សៅក្រាមព៌ណសថ្លា៣កញ្ចប់ (ធំ ២កញ្ចប់តូច១កញ្ចប់) និងម៉ូតូ២គ្រឿងផងដែរ។

ក្រោយពីសាកសួររួច សមត្ថកិច្ចនគរបាលបានកសាងសំណុំរឿងទៅនគរបាលជំនាញនៃស្នងការនគរបាលខេត្តស្វាយរៀងចាត់ការបន្តតាមច្បាប់ ៕ យឹម សុថាន

se-1 se-2 se-3 se-4


ចែករំលែក៖