ព័ត៌មានទាន់ហេតុការណ៍៖

អ្នកចាំទីរបស់ក្លិបLeicesterទទួលបានពានរង្វាន់កីឡាករឆ្នើមរបស់ដាណឺម៉ាក

ចែករំលែក៖

អ្នកចាំទី Kasper Schmeichel របស់ក្លិប Leicester ត្រូវបានជ្រើសរើសជាកីឡាករ ឆ្នើមប្រចាំប្រទេសដាណឺម៉ាកក្នុងឆ្នាំ២០១៦ក្រោយជួយក្រុមរបស់ខ្លួនឈ្នះជើងឯកអង់គ្លេស Premier Leauge កាលពីរដូវកាល មុន ។

កីឡាករវ័យ៣០ឆ្នាំនេះបានបញ្ចប់ តំណែងរបស់កីឡាករ Christian Eriksen ខ្សែបម្រើរបស់ក្លិប Spurs ដែលឈ្នះពាន រង្វាន់នេះចំនួន៣ឆ្នាំជាប់ៗគ្នាមកហើយ។

Kasper Schmeichel បានមកទទួលពានរង្វាន់ជាមួយនឹងឪពុករបស់ខ្លួន គឺលោក Peter ដែលជាវីរបុរសរបស់ក្លិបManchester United ហើយក៏ធ្លាប់ឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំប្រទេសដាណឺម៉ាកផងដែរ។

កីឡាករ Schmeichel បាននិយាយថា “ខ្ញុំពិតជាមានមោទនភាពណាស់ដែលបានក្លាយទៅជាកីឡាករឆ្នើមប្រចាំប្រទេសដាណឺម៉ាកក្នុងឆ្នាំ២០១៦”។

គួរបញ្ជាក់ថា កីឡាករ Schmeichel បានបង្ហាញខ្លួន៣៨ប្រកួតរារាំងមិនឲ្យគូប្រកួតស៊ុតបាល់បញ្ចូលទីបាន១៥ដងនិងជួយ ក្រុមចចក Leicester ឈ្នះជើងឯកកំពូល របស់អង់គ្លេសក្នុងរដូវកាលឆ្នាំ២០១៥- ២០១៦ ៕ ដេវីត

se-2 se se-1


ចែករំលែក៖